Fri. Mar 29th, 2024

ប្ដីប្រពន្ធពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹកសង្ស័យថាឆ្លងចរន្តអគ្គីនីឆក់

អាសូរណាស់ប្តីប្រពន្ឋពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹកយ៉ាងអាណោចអាធ័ម

ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) វាពិជារឿងមួយគួរអោយអាណោចអាធ័មណាស់ដែលប្តីប្រពន្ឋពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹកដោយសង្ស័យថាឆ្លងចរន្តអគ្គីសនីឆក់ បង្ករអោយមានភាពភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំនុចក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុ។

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅវេលាកើតហេតុខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រាយការណ៏មកថា មានមនុស្សស្លាប់នៅក្នុងបន្ទប់លេខA7ផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី១៥ភូមិ១សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុជាកម្មសិទ្ឋរបស់ឈ្មោះ លឹម សំអឿន ភេទប្រុស អាយុ៦៤ឆ្នាំ ភ្លាមនោះសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលសង្កាត់លេខរបស់លោក ក៏បានចុះមកដល់ និង បានរាយការណ៏បន្តដើម្បីអោយមន្ត្រីជំនាញចុះមកធ្វើកោសល្យវិច្ច័យទៅតាមលក្ខណះបច្ចេកទេស។ប្តីប្រពន្ឋដែលបានស្លាប់នោះមានឈ្មោះ ស៊ុំ សារ៉ន ភេទ ប្រុស អាយុ៤១ឆ្នាំ មាន ស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវ និង ប្រពន្ឋឈ្មោះ ពៅ ចិន្តា អាយុ៣៩ឆ្នាំ មានស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវដូចគ្នា (បានស្លាប់នៅក្នុងបន្ទប់ទាំងពីរនាក់) អ្នកតាំងពីមានមុររបរជាកូនកាំបិតនៅក្នុងកាស៊ីណូមួយកន្លែង។ ប្រភពដ៏ដែលបានបន្តថា យោងតាមការពិនិត្យជំហ៊ានតំបូងអាចបណ្តាលមកពីការឆក់ខ្សែរភ្លើង(ឆ្លងចរន្តក្នុងបន្ទប់ទឹក)។
ជុំវិញការស្លាប់នេះ ត្រូវបានអ្នករស់នៅជាប់បន្ទាប់បានអោយដឹងថា ជារៀងរាល់ថ្ងៃ បន្ទប់របស់ជនរងគ្រោះនេះមានគ្នាចំនួន០៤នាក់ គឺប្តីប្រពន្ឋរងគ្រោះ និង កូន កូនប្រសារដោយរស់ជុំគ្នាបើទោះបីជាបន្ទប់តូចចង្អៀតយ៉ាងណាក្តី ប៉ុន្តែនៅថ្ងៃកើតហេតុកូននិងប្រសារពុំបាននៅផ្ទះទេដោយទៅលេងស្រុកកំណើត២ទៅ៣ថ្ងៃហើយ។ ហើយប្តីប្រពន្ឋរងគ្រោះនេះតែងតែងចេញទៅធ្វើការនៅពេលព្រឹករាល់ថ្ងៃ ដោយធ្វើជាកូនកាំបិតនៅក្នុងកាស៊ីណូក្បែរនោះផងដែរ ប៉ុន្តែនៅថ្ងៃកើតហេតុគេពុំបានឃើញប្តីប្រពន្ឋនេះចេញទៅធ្វើការដូចសព្វមួយដងទេ ទើបនៅពេលពួកគាត់ត្រឡប់មកពីធ្វើនៅពេលល្ងាចវិញ គោះទ្វាហៅពុំមានអ្នកឆ្លើយតបទើបមានការសង្ស័យក៏នាំគ្នាអើតមើល ស្រាប់តែបានឃើញស្ត្រីជាប្រពន្ឋដេកស្លាប់ក្នុងបន្ទប់ទៅហើយពេលនោះ ទើបពួកខ្លួនបានប្តឹងសមត្ថកិច្ចតែម្តង។

ដោយឡែកបើយោងតាមការបញ្ជាក់ពីសាច់ញ្ញាត្តិជនរងគ្រោះ បានអោយដឹងផងដែរថា វាពិតជាគួរអោយស្រណោះពេកណាស់ព្រោះនៅសល់តែប៉ុន្មានថ្ងៃទៀត ដល់ថ្ងៃចូលរោងការកូនប្រុសរបស់ហើយ នៅសល់តែ០២ថ្ងៃទៀតប៉ុណ្ណោះជនរងគ្រោះទាំងពីរនឹងត្រូវដើរអញ្ចើញភ្ញៀវការកូនប្រុសរបស់គាត់ ប៉ុន្តែជាអកុសល់អ្វីពួកគាត់ទាំងពីរបែជាជួបរឿងបែបនេះទៅវិញ។ (សូមចូលរួមរំលែកទុក្ខយ៉ាងគ្រៀមគ្រំ)

You may have missed