Fri. Mar 29th, 2024

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យស្ថិតនៅឃុំជាំក្សាន្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារបាននឹងកំពុងមមាញឹកព្រមទាំងមានចិត្តសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុន Amru Rice តាមកិច្ចសន្យា។ក្នុងឆ្នាំ២០១៩នេះ សហគមន៌មានសមាជិក ២១៦គ្រួសារ បានចុះឈ្នោះលក់ស្រូវសរីរាង្គរួមគ្នា តាមរយៈសហគមន៍ ដោយបានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុនខាងលើ នូវស្រូវសរីរាង្គបរិមាណជាង ៦៦២តោន។គិតត្រឹមថ្ងៃទី ០៨ ខែ១២ ឆ្នាំ២០១៩ ក្រុមហ៊ុនបានប្រមូលថ្លឹងដឹកចេញបានជាង ៥០%ហើយ ។សូមបញ្ជាក់ថា ចំពោះប្រភេទស្រូវក្រអូបផ្ការំដួល(ស្ងួត) កសិករជាទូទៅលក់បានតម្លៃ ១៥០០៛/គក្រ ដល់ដៃសមាជិកកសិករ។ និងដោយឡែកចំពោះ ស្រូវសរពូជក្នុងស្រុកមានដូចជា នាងអុក, នាងអ៊ំ…. កសិករទទួលបានតម្លៃចន្លោះ ពី ១១៤០៛ ទៅ ១១៨០៛/គក្រ ដល់ដៃសមាជិកកសិករ៕ដោយ៖សហការី

You may have missed