Fri. Mar 29th, 2024

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ២៥នាក់​ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យប្រុសស្រីទាំង ២៥នាក់ រួមមាន៖

១/ ឈ្មោះ តែម លូកា ភេទប្រុស អាយុ ១៨ឆ្នាំ ,២/ ឈ្មោះ ឡុច ថៃសាន ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន នៅចំណុច ផ្លូវលេខ១៣២ សង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។ ៣/ ឈ្មោះ យ៉ន វិសាល ភេទប្រុស អាយុ ២៤ឆ្នាំ ,៤/ ឈ្មោះ ផល ម៉ាណែត ភេទប្រុស អាយុ ២២ឆ្នាំ ,៥/ ឈ្មោះ ម៉ន ហាក់ ភេទប្រុស អាយុ ២៦ឆ្នាំ ,៦/ ឈ្មោះ ញៀន ខាវ ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាន នៅចំណុច ផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ៧/ ឈ្មោះ កឺម វណ្តា ភេទប្រុស អាយុ ២៦ឆ្នាំ ,៨/ ឈ្មោះ ហៀង រដ្ឋា ភេទប្រុស អាយុ ២៤ឆ្នាំ ,៩/ ឈ្មោះ ទូច មុនីរតនា ភេទប្រុស អាយុ ២០ឆ្នាំ ,១០/ ឈ្មោះ ឡាយ ឡុង ភេទប្រុស អាយុ ២២ឆ្នាំ ,១១/ ឈ្មោះ ឆាយ វាសនា ភេទប្រុស អាយុ ២៣ឆ្នាំ ,១២/ ឈ្មោះ យន់ សុខា ភេទប្រុស អាយុ ៣៦ឆ្នាំ ,១៣/ ឈ្មោះ សាន់ គុណ ភេទប្រុស អាយុ ៤០ឆ្នាំ ,១៤/ ឈ្មោះ ឈាង វាសនា ភេទប្រុស អាយុ ២០ឆ្នាំ ,១៥/ ឈ្មោះ រឿង សុភក្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ,១៦/ ឈ្មោះ មា ប្រុស ភេទប្រុស អាយុ ២០ឆ្នាំ ,១៧/ ឈ្មោះ ជន ពេជ្រ ភេទប្រុស អាយុ ២០ឆ្នាំ ,១៨/ ឈ្មោះ សៅ មួយស៊ាង ភេទប្រុស អាយុ ២៩ឆ្នាំ ,១៩/ ឈ្មោះ អ៊ុក ថា ភេទប្រុស អាយុ ៣០ឆ្នាំ ,២០/ ឈ្មោះ ប៊ុត ស្រីរ័ត្ន ភេទស្រី អាយុ ២០ឆ្នាំ ,២១/ ឈ្មោះ ទី ស្រីល័ក្ខ ភេទស្រី អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន នៅចំណុច ផ្ទះល្វែងទុកចោល ផ្លូវលំ ភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២២/ ឈ្មោះ ព្រំ សុវណ្ណ ភេទប្រុស អាយុ ២០ឆ្នាំ ,២៣/ ឈ្មោះ ទូច ប៉ុម ភេទប្រុស អាយុ ២៣ឆ្នាំ ,២៤/ ឈ្មោះ ជីន ឌុក ភេទប្រុស អាយុ ២០ឆ្នាំ ,២៥/ ឈ្មោះ មី ឡុងឌី ភេទប្រុស អាយុ ១៩ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន នៅចំណុច ផ្លូវវិមានឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីសមត្ថកិច្ចជំនាញនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសាកសួរជនសង្ស័យចប់តាមវិធានការណ៍ជំនាញរួចមក សមត្ថិកិច្ចអាវុធហត្ថ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យប្រុសស្រីទាំង ២៥នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

You may have missed