ហ្គេមបាញ់ត្រីដ៏ល្បីរបស់ ហ៊ាឡាយ សសមត្ថកិច្ចខណ្ឌដូនពេញមិនហ៊ានបង្រ្កាប
ចេញ ផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
ភ្នំពេញ៖ហ្គេមបាញ់ត្រីដ៏ល្បី របស់ហ៊ាឡាយសមត្ថកិច្ចខណ្ឌដូនពេញមិនហ៊ានក្អកសង្ស័យតែអាងខ្នងធំទេីបសមត្ថកិច្ចខណ្ឌដូនពេញមិនអេីពេី គឃ្លេីននិងប្រសាសន៍លោកអភិបាលរាជធានីភ្នំពេញដែលដាក់បទបញ្ជាអោយបង្ក្រាបទាំង១៤ខណ្ឌ នៅល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងហ្គេមបាញ់ត្រីរបស់ ហ៊ា ឡាយ បានប្រាប់អោយដឹងថា ហ្គេមបាញ់ត្រីនេះមានទីតាំងជាប់ខ្លោងទ្វារបារចតុមុខខាងក្នុង សព្វថ្ងៃកំពង់តែបង្វក់ក្មេងៗសិស្សសាលា និងកូនចៅរបស់ពួកគាត់ចូលលេងយ៉ាងគគ្រឹកគគ្រេង ជាពិសេសជាកន្លែងប្រជុំទៅដោយក្រុមបងធំជួញដូរនិងចែកចាយគ្រឿងញៀនដ៏សំខាន់ទៀតផង ។
ប្រជាពលរដ្ឋបន្តទៀតថា ទីតាំងហ្គេមបាញ់ត្រីខាងលេីនេះ បេីកទទួលក្មេងៗសិស្សសាលានិងក្រុមបងធំ យ៉ាងរលូនជាច្រេីនឆ្នាំកន្លងមកហេីយ ចំណែក ហ៊ា ឡាយ វិញក៏ទទួលផលនិងកេីបលុយបានយ៉ាងច្រេីនណាស់មកហេីយដែរ ល្មមដល់ពេលសមត្ថកិច្ចមេីលឃេីញទីតាំងខាងលេីនេះហេីយ ឬទុកអោយកន្លែងបាញ់ត្រីខុសច្បាប់នេះបង្វក់ក្មេងៗបន្តទៀត។ទាក់ទិន និង ល្បែងហ្គេមបាញ់ត្រីហ៊ាឡាយនេះកាលពីថ្ងៃទី១០ ខែធ្នូ វេលាម៉ោង៧និង៨នាទី តាព្រហ្មបានទូរស័ព្ទទៅលោក ទៀងច័ន្ទខន្ថិសារ អធិការខណ្ឌដូនពេញលោកបានបញ្ជាក់ថា ចាំឲ្យខាងជំនាញចុះពិនិត្យមើល។
ចំណែកឯលោក កាន់វណ្ណះមេប៉ុស្តិ៍ស្រះចក ហាក់ដូចជាមិនចង់ឆ្លើយសំណួររបស់តាព្រហ្ម រឿងហ្គេមបាញ់ត្រីរបស់ ហ៊ាឡាយនោះទេព្រោះជាឆ្នាំងបាយរបស់គាត់ថាកំពុងរវល់ទៅសីុការគេនៅតាមខេត្តចាំស្អែករួចក៏បិទទូរស័ព្ទទៅ។
នៅមានផ្សាយបន្តលេខក្រោយទៀត/ដោយ តាព្រហ្ម ០៨៥៤៧ ៣៣៣៣/០៦៦ ៩៩៧ ៨៨៤/០៩៣ ៦៩០ ៦៧៩/



More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល