Fri. Aug 14th, 2020

នារីម្នាក់សង្ស័យស្រវឹងបេីករថយន្តទំនេីបបុករបាំងថ្ម

នារីម្នាក់សង្ស័យស្រវឹង បេីករថយន្តទំនើបបុករបាំងថ្មភ្នំពេញ ៖ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹង បេីករថយន្តទំនេីបយ៉ាងលឿន ជ្រុលទៅបុករបាំងថ្ម បាក់អស់២កង់ និងរថយន្តក្រឡាប់ផ្ញារជេីងម្ខាង នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ អង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ ១៩៣ ស្ថិតក្នុងសង្កាត់ ទួលស្វាយទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

រថយន្តបង្ក ម៉ាក PORSCHE ពណ៌ស គ្មានស្លាកលេខ បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ទំនងជាស្រវឹងស្រា បានចាកចេញពីកន្លែងកើតហេតុបាត់ ។

តាមសម្តីសាក្សីបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គាត់បានឃេីញ រថយន្តបង្កបើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមកបុករបាំងថ្ម ពុះបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងម្ខាង ។ បន្ទាប់មកក៏នារីម្នាក់ វារចេញពីរថយន្ត ដោយស្ថានភាពទ្រេតទ្រោត និងឈាមច្រមុះ តាមទ្វារក្រោយ រួចហៅកង់បីឥណ្ឌាជិះចេញទៅបាត់ ។ នៅក្នុងរថយន្តគេសង្កេតឃើញ មានស្រាក្រហម៣ទៅ៤ដប មិនទាន់ផឹក។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ ក៏បានស្ទូចយករថយន្ត បង្កទៅរក្សាទុក រង់ចាំម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ ៕

You may have missed