Thu. Jan 23rd, 2020

រថយន្តមួយគ្រឿងម៉ាកហុីយ៉ុនដាយបេីកបរក្នុុងទិសដៅបញ្រ្ចាស់គ្នាបណ្ដាលឲ្យបុកជាមួយម៉ូតូមួយគ្រឿងបង្កឲ្យបុរសម្នាក់បាត់បង់ជីវិតភ្លាមៗ

ស្រុកកំពង់សិលា៖ នៅវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ចំណុចចន្លោះគីឡូម៉ែត្រ​លេខ​ ១២៨-១២៩ ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តមួយគ្រឿងម៉ាក​ ហុីយ៉ុនដាយ​ HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0038 បើកបរដោយឈ្មោះ ឆាយ ថេង ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរ បើកបររថយន្ត មានទិសដៅពីខេត្តកោះកុង ឆ្ពោះទៅភ្នុំពេញ លុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាក​ HONDA សង់C១២៥ ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1I-7876 បើកបរដោយឈ្មោះ ហុិន សុខហ៊ួរ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទិសដៅបញ្រ្ចាស់គ្នាបណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នកំលាំងជំនាញបានប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ចំពោះវត្ថុតាងទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា។