Fri. Apr 26th, 2024

រថយន្តបុករះម៉ូតូ៤គ្រឿងបណ្ដាលឲ្យមន្រ្តីនគរបាលម្នាក់ស្លាប់នឹង២នាក់ទៀតរងរបួសធ្ងន់រីឯរថយន្តបេីករត់គេចខ្លួនបាត់

ភ្នំពេញ ៖ មន្ត្រីនគរបាលសក្ត័៣ម្នាក់ បានបាត់បង់ជីវិត និង ២នាក់ទៀតរបួសធ្ងន់ ខណៈឈប់ម៉ូតូរង់ចាំស្ដុប ក៏ត្រូវរថយន្តមកបុក កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចស្តុបចំការដូង កែងផ្លូវព្រៃសសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះមានឈ្មោះ ចន រតនា ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាល ឋានន្ថរស័ក្តិ អនុសេនីយ៍ឯក អាសយដ្ឋានផ្ទះលេខ១៣៤អឺ៤ហ្សិត ផ្លូវ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បច្ចុប្បន្នស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ភ្នំពេញជិះម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HG -8171 រីឯរថយន្តបង្កបានរត់បាត់ សង្ស័យពាក់ស្លាកលេខ ភ្នំពេញ2AQ-9621 ។

យោងតាមសាក្សីបានឲ្យដឹងថា មុនពេញកើតហេតុ គេឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានបត់ស្ដាំទៅផ្លូវព្រៃស ជ្រុលបុករះម៉ូតូ៤គ្រឿង និងម៉ូតូសពរងគ្រោះ ដែលកំពុងឈប់រង់ចាំស្តុប បណ្ដាលឱ្យស្លាប់មួយរំពេច និងម្ចាស់ម៉ូតូផ្សេងទៀត រងរបួសធ្ងន់២នាក់ ។ ភ្លាមៗ រថយន្តបង្កមិនបានឈប់នោះទេ គេចចេញពីកន្លែងកើតហេតុបាត់ បន្សល់តែស្លាកលេខ ដែលជ្រុះ នៅកន្លែងកើតហេតុ ។

  • ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកម៉ូតូរងគ្រោះយករក្សាទុក រីឯសពត្រូវក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

You may have missed