សូមគោរពជូន
លោកអធិការនគរបាលស្រុកថ្មគោល
– ករណីធ្វើអត្តឃាតចងក។
– ថ្ងៃអាទិត្យ២កើតខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករាឆ្នាំ២០២០ ដឹងកើតហេតុនៅវេលាម៉ោង១១និង៤០នាទី នៅចំណុចក្រុមទី២៣ ភូមិគោកក្ដួចឃុំតាពូង ស្រុកថ្មគោល។
I. សាកសពឈ្មោះ ញើង ផល្លា ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅក្រុមទី២៣ ភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
II.ពត៌មាន÷
-តាមការបំភ្លឺរបស់ឈ្មោះង៉ែត ពុត ភេទប្រុស អាយុ៥៦ឆ្នាំបានបំភ្លឺថានៅថ្ងៃទី២៦ខែមករាឆ្នាំ២០២០ វេលាម៉ោងប្រហែល៨:០០នាទី ខ្លួនកំពុងនៅផ្ទះស្រាប់តែឈ្មោះញើង ផល្លា យកកូនប្រុសអាយុ៣ឆ្នាំ មកផ្ញើរខ្លួន រួចឈ្មោះផល្លាក៏ដើរទៅបង្គោលគុបភ្លើងហើយដើរទៅផ្ទះវិញ រហូតដល់ម៉ោង១១:០០នាទី មិនឃើញឈ្មោះញើង ផល្លា មកយកកូនវិញ រួចខ្លួនក៏អោយឈ្មោះភាព ដើរទៅរកឈ្មោះផល្លា នៅឯផ្ទះស្រាប់តែឃើញឈ្មោះញើង ផល្លា ចងកស្លាប់ ជាប់នឹងដើមស្វាយខាងលិចផ្ទះតែម្ដង។
III. សន្និដ្ឋាន:
– ជនរងគ្រោះឈ្មោះ ញើង ផល្លា ភេទប្រុស អាយុ៣៦ឆ្មាំ ស្លាប់ដោយធ្វើអត្តឃាតចងក។
-មូលហេតុៈមានវិបាត់ផ្លូវចិត្តប្រពន្ធរត់ចោល(ធ្លាប់ប្រើប្រាស់គ្រឿងញៀន)។
– បានប្រគល់សាកសពអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
សូមលោកប្រធានមេត្តាជ្រាបដោយក្តីគោរព។
អធិការរងទទួលបន្ទុកយុត្តិធម៌
វ/ទោ ហៀង ប៊ុនថា![]()
![]()
![]()
![]()
![]()
![]()
![]()
![]()

More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល