Thu. Mar 28th, 2024

អ្នករត់តាក់សុីម្នាក់វាយប្លន់ស្រីម្នាក់យកទ្រព្យសម្បត្តិត្រូវកម្លាំងជំនាញឃាត់ខ្លួន

អ្នករត់តាក់ស៊ីម្នាក់ វាយប្លន់ស្រ្តីម្នាក់យកទ្រព្យសម្បត្តិ ត្រូវកម្លាំងជំនាញឃាត់ខ្លួន
ថ្ងៃ​ព្រហស្បតិ៍ ទី27 ខែ​កុម្ភៈ ឆ្នាំ2020
បាត់ដំបង: កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីវាយប្លន់ទ្រព្យសម្បត្តិ។
ជនស័ង្សយឈ្មោះ សេក ផល្លា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបររត់តាក់ស៊ី។
ជនរងគ្រោះឈ្មោះ ធី វត្ថា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង។

សម្ភារ:បាត់បង់៖
-លោហ:ធាតុពណ៌លឿង (ខ្សែ ក)ចំនួន១ខ្សែ
-លោហ:ធាតុពណ៌លឿង (បន្តោងខ្សែ ក) ចំនួន២បន្តោង
-ក្រវិលពណ៌ សចំនួន ០១គូ
-ទូរសព្ទដៃម៉ាកOPO ពណ៌ក្រហមចំនួន១គ្រឿង
-ទូរសព្ទដៃម៉ាក Nokia ស៊េរីចាស់ចំនួន១គ្រឿង
-កាបូបយួរដៃពណ៌ប្រផេះចំនួន០១
-រថយន្តមួយគ្រឿងម៉ាក ហាយឡិនឌ័រ Highlander ពណ៌កណ្ដុរប្រមេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AI-9709។

ដំណើររឿង៖​ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ០០ និង ១០នាទីរំលងអធ្រាត្រ ស្ថិតភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយបានជិះរថយន្តមួយគ្រឿងម៉ាក ហាយឡិនដ័រ HIGHLEANDER ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ និងប្លន់យកកាបូប ពេលដែលជនរងគ្រោះកំពុងចាក់សោទ្វារផ្ទះបម្រុងចូលសម្រាក បណ្តាលឲ្យរងរបួស បន្ទាប់មកជនសង្ស័យជិះរថយនគេចខ្លួនបាត់ទៅ រួចជនរងគ្រោះក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលព័ត៌មាន កម្លាំងវជំនាញបានធ្វើការស្រាវជ្រារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកប្រគល់ជូនរងគ្រោះវិញ៕

You may have missed