នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខភិបាល នៅសណ្ធាគារសុខា ថ្ងៃទី ៤ ខែ មីនា រសៀលនេះ សម្តេចតេជោនាយករដ្ធមន្រ្តី បានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២០ ខាងមុខនេះ យើងត្រូវរៀបចំអង្គរសង្រ្កាន្តឡើងវិញដើម្បីផ្តល់ការកំសាន្តសប្បាយដល់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ធ ហើយទន្ទឹមនឹងនោះ គឺដើម្បីអោយក្រុមហ៊ុននានាទទួលបាននូវផលនិងចំណូលពីកម្មវិធីទាំងនេះផងដែរ។ចាប់ពីថ្ងៃទី ១៣ -១៥ ខែ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជា គ្រោងនឹងអញ្ជើញជាអធិបតីនៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង។ នៅថ្ងៃទី ១៤ មីនា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសម្រាកនៅក្នុងខេត្តបាត់ដំបងមួយយប់ មុននឹងអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទន្លេនៅថ្ងៃទី ១៥ មីនា។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ធ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករទាំងអស់គ្នានៅក្នុងថ្ងៃបុណ្យទន្លេចាប់ពីថ្ងៃទី ១៣-១៥ មីនា ២០២០៕
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ