
ខេត្តសៀមរាប:ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានលើកឡើងថា សមត្ថកិច្ចពាក់ព័ន្ធជាពិសេស នគរបាលដែលទទួលបន្ទុកខាងផ្នែកសណ្ដាប់ធ្នាប់ បានបើកដៃឱ្យក្រុមអាជីវករលក់ដូរលើផ្លូវសាធារណៈ បានដោយសេរី។
ប្រភពខាងលើបានបន្តទៀតថា ជារៀងរាល់យប់គេតែងតែសង្កេតឃើញថា មានក្រុមអាជីវករជាច្រើន ដែលប្រកបមុខរបរលក់ដូរតាមរទេះ ហើយបានយកចិញ្ចឹមផ្លូវធ្វើជាកន្លែងលក់ដូរ ដោយមិនគិតពីការកកស្ទះចរាចរណ៍អ្វីទាំងអស់។
ប្រភពខាងលើបានបញ្ជាក់ទៀតថា ក្រុមអាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវ គឺមានទីតាំងនៅត្រង់ចំណុចផ្សារចាស់ គឺនៅក្នុងភូមិបណ្ឌល០១ សង្កាត់ស្វាយដង្កុំ ក្រុងនិងខេត្តសៀមរាប។
សកម្មភាពក្រុមអាជីវករ ដែលលក់ដូរលើចិញ្ចើមផ្លូវខាងលើនេះ ដែរត្រូវបានគេធ្វើការរិះគន់ចំៗ បានធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងពេញបន្ទុក។
ក្រុមអាជីវករលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលលក់នៅតាមផ្លូវបណ្ដោយនៃផ្សារចាស់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថាបពួកគាត់បានបង់ប្រាក់ឱ្យនគរបាលការពារសណ្ដាប់ធ្នាប់ ក្នុងមួយរទេះលក់គឺមួយខែ៦0000 រៀល ហើយអាជីវករខ្លះទៀតបានឲ្យដឹងដែរថា ពួកគាត់បង់ប្រាក់ចំនួន២០០ដុល្លារហើយគឺលក់បានរហូត។
ប្រភពពីអាជីវករផ្សេងទៀតបាននិយាយថា បើសិនជាមិនបង់ប្រាក់ជូននគរបាលការពារសណ្ដាប់ធ្នាប់ទេនោះ គឺមិនអាចលក់ដូរលើចិញ្ចើមផ្លូវសាធារណះបានទេហើយអាចនឹងត្រូវក្រុមនគរបាលការពារសណ្ដាប់ទាំងនោះ ចាប់រទេះចាក់សោជាមិនខាននោះឡើយ។
ប្រភពចេញពីសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោក សុំមិនបញ្ចេញឈ្មោះ ដែលឈជើងនៅហ្នឹងផ្សារចាស់បានឲ្យដឹងដែរថា ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ គឺក្រុមអាជីវករពិតជាបានបង់ប្រាក់ ជូនសមត្ថកិច្ចនគរបាលសណ្ដាប់ធ្នាប់ពិតមែន។
ប្រភពដដែរបន្តទៀតថា ក្រុមអាជីវករទាំងនោះហាក់ដូចជាទិញកន្លែងផ្លូវសាធារណៈ ដើម្បីជាកន្លែងលក់ដូរផ្ទាល់របស់ខ្លួន ដោយមិនខ្វល់ពីការកកស្ទះចរាចរនោះឡើយ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះដែរ លោក មាស វណ្ណៈ ប្រធានការិយាល័យនគរបាលសណ្ដាប់ធ្នាប់ ខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទថា ពិតជាមានការលក់ដូរលើចិញ្ចើមផ្លូវមែន ហើយប៉ុន្តែការបង់ប្រាក់ឱ្យជាប្រចាំខែឬប្រចាំថ្ងៃនោះគាត់ពុំបានដឹងនោះទេ។
ទោះបីជាមានការបកស្រាយបែបនេះក្តីក៏ប្រភពច្បាស់ការណ៍ពីក្រុមអាជីវករលក់ដូរបានលើកឡើងដែរថា ពិតជាមានការបង់ប្រាក់ឱ្យមន្ត្រីនគរបាលសណ្ដាប់ធ្នាប់ដែលឈរជើងនៅនឹងទីនោះយ៉ាប់ពិតប្រាកដមែន៕
សូមអញ្ជើញទស្សនានូវវីដេអូដែលមានដូចខាងក្រោម៖
https://youtu.be/aGqrfwyzJJA
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានទីភ្នាក់ងារ JICA ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម