ខេត្តកណ្តាល ៖ ស្ត្រីម្នាក់បានសុំលុយប្តីចំនួន១ម៉ឺនរៀលតែប្តីមិនឱ្យក៏និយាយថា បើមិនឱ្យទេនឹងលែងដាំបាយឱ្យច្រាសហើយ ធ្វើឱ្យប្តីខឹងក៏ជេរបញ្ចោរប្រពន្ធ លុះខឹងប្រពន្ធជេរតបវិញ ក៏ស្ទុះចូលទៅចាប់ច្របាច់កប្រពន្ធរួចដាល់២ដៃចូលមុខ បន្ទាប់មកទះថែម១កំផ្លៀងទៀត បណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសហើមប៉ោងជាំមុខ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីវាយដំរងរបួសធ្ងន់
មានឈ្មោះផាន សៀប អាយុ៤៣ឆ្នាំ មុខរបរកសិករ
រងរបួសស្នាមហើមជាំភ្នែកទាំងសងខាងជាំចង្កានិងហើមជាំកដៃខាងស្តាំ។
ចំណែកជនដៃដល់ជាប្តីមានឈ្មោះឆុន ពេជ្រ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់។
ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យជាប្តីរូបនេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល២១ថ្ងៃពីបទអំពើលួច។កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្តហិង្សាវាយប្រពន្ធនិងវាយទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់។ លុះមកដល់វេលាម៉ោង៨យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះជាប្រពន្ធបានសុំលុយពីជនសង្ស័យជាប្តីចំនួន១ម៉ឺនរៀល យកទៅទិញអំបោស តែជនសង្ស័យមិនឱ្យ ពេលនោះស្ត្រីរងគ្រោះក៏បាននិយាយថាបើមិនឱ្យលុយទេ ខ្ញុំឈប់ដាំបាយឱ្យច្រាស់ហើយ ធ្វើឱ្យជនសង្ស័យខឹងបានជេរប្រមាថស្ត្រីជាប្រពន្ធ និងធ្វើឱ្យកើតជាការជេរបញ្ចោរគ្នាទៅវិញទៅមក។ ស្រាប់តែរំពេចនោះ ជនសង្ស័យជាប្តីបានស្ទុះចូលទៅចាប់ច្របាច់កស្ត្រីរងគ្រោះជាប្រពន្ធរួចវាយ២ដៃត្រូវចំមុខ និងទះ១ដៃត្រូវចំចង្កា បណ្តាលឱ្យមានរបួសស្នាមហើមជាំ បន្ទាប់មកជនសង្ស័យបានចាប់កាច់កដៃជនរងគ្រោះខាងស្តាំបណ្តាលឱ្យមានរបួសហើមជាំទៀតផង។ក្រោយកើតហេតុនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះជាប្រពន្ធក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង ឱ្យជួយអន្តរាគមន៍ ហើយភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះឃាត់ខ្លួនជនសង្ស័យជាប្តីបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់