-ប្រជាសហគមន៍នេសាទនិងអាជ្ញាធរមូលដ្ឋានឃុំតាគ្រាម ស្រុកបាណន់ បង្រ្កាបករណីនេសាទខុសច្បាប់ក្នុងមូលដ្ឋាន.
ពីថ្ងៃអង្គារ៍០៧រោចខែអាសាឍឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៩អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តម សេ នីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់បានដឹកនាំបញ្ជាកំលាំងប៉ុស្ដិ៍នគបាលរដ្ឋបាលតាគ្រាម សហការជាមួយប្រជាសហគមន៍នេសាត កម្លាំងប្រជាការពារ និងអាជ្ញាធរភូមិ ឃុំ ចុះល្បាតក្នុងចំណុចអាងកំពីងពួយ ដោយរកឃេីញនិងដកហូតបានស្បៃមុងចំនួន១២០មាត់ស្បៃមានប្រវែង ៣,០០០ម៉ែត្រ ដែលជនល្មេីសប្រេីប្រាស់ធ្វេីជាឧបករណ៍នេសាទខុសច្បាប់នៅចំណុចខាងលេី និងបានធ្វេីការដុតបំផ្លាញចោលនៅហ្នឹងកន្លែង ។
More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់