Thu. Jul 29th, 2021

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរ ប៉ះពាល់ធ្ងន់ធ្ងរដល់ពុទ្ធសាសនា

(ភ្នំពេញ): លោក ខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យពុទ្ធសាសនា។ប្រកាសរបស់ក្រសួងព័ត៌មាន ដែលបានបញ្ជាក់ថា៖ ប្រការ១៖ លុបប្រកាសលេខ៣៣៦ ព.ម ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ផែង វណ្ណៈ បើកដំណើរការអាជីវកម្មគេហទំព័រឈ្មោះ «www.phengvannaknews.com ដោយម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យារអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។ការសម្រេចលុបអាជ្ញាបណ្ណរបស់លោក ផែង វណ្ណៈ បានធ្វើឡើងបន្ទាប់ពីបុគ្គលរូបនេះ បានឡាយវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក ជេរប្រមាថចំពោះព្រះតេជគុណ ពិន សែម រហូតដល់ប្រមាថអាយុជីវិត យ៉ាងដូច្នេះថា៖ «បានចៅអធិការវត្តអប់រំបែបនេះ បានបុណ្យណាស់ តែបើវាយកូនខ្ញុំ ដឹងតែក្បាលដល់ដីហើយ សុខចិត្តជាប់គុក»។