(ភ្នំពេញ)៖ ភ្លាមៗ បន្ទាប់ពីដកតំណែងរបស់លោក ជា ពេជ្រ ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ដដែលនេះ បានសម្រេច តែងតាំងលោក ងិន ពេជ ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យទៅទទួលតំណែងជា ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ជំនួសលោក ជា ពេជ្រ។
យោងតាមលិខិតបង្គាប់ការលេខ ០១៣ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានសម្រេចតែងតាំងលោក ងិន ពេជ ជាព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី រហូតដល់មានការតែងតាំងព្រះរាជអាជ្ញាជាផ្លូវការ៕




More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល