ខេត្តស្វាយរៀង ៖ លោកផឹងនិលប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានថ្លែងថា៖មុខទំនិញ២៥គំរូជាគ្រឿងបរិភោគបរិភោគ ដែលតាំងលក់នៅជំវិញកន្លែងតាំងពិពណ៍របស់ក្រុមហ៊ុនថៃបានពិនិត្យរួចមិនមានសារធាតុគីមីលើរបស់អ្វីមួយនោះទេជាពិសេសពិនិត្យទៅលើកាលបរិច្ឆេទប្រើប្រាស់គឺផ្តោតសំខាន់ទំនិញគ្រប់ប្រភេទដែលអាជីករលក់នៅតាមមាត់ទន្លេនៅក្រុងស្វាយរៀង។
លោកបានថ្លែងបែបនេះនៅរសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩នេះក្នុងឱកាស លោកដឹកនាំកម្លាំងចុះត្រួតពិនឹត្យនិងបានសហការជាមន្ទីរពាណិជ្ជកម្មខេត្តបានចុះធ្វើការត្រួតពិនិត្យទំនិញជាគ្រឿងជាច្រើនមុខដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ពិសេសគឺផ្តោតសំខាន់ទំនិញគ្រប់ប្រភេទដែលអាជីករលក់នៅជំុវិញកន្លែងតាំងពិពណ៍តែម្តង។
លោកបានបន្តថា៖គ្រឿងឧបភោគបរិភោគដែលមន្ត្រីចុះពិនិត្យនាពេលនេះរកមិនឃើញនូវសារធាតុគីមីនោះទេហើយដើម្បីធានាសុវត្ថុភាពដល់អ្នកបរិភោគមន្ត្រីរបស់យើងតែងតែចុះពិនិត្យដូចភ្លៀងរលឺមដើម្បីជៀសវាងផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាសគោលបំណងពង្រឹងលើការ៉ចរាចរណ៍ទំនិញលើទីផ្សារឲ្យមានគុណភាព អនាម័យល្អនិងធានាបាននូវសុវត្ថិភាពចំណីអាហារលើទីផ្សារ គឺស្រាវជ្រាវរកទំនិញដែលដាក់បន្ថែមនូវសារជាតិគីមីត្រូវហាមឃាត់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មានចម្លងមេរោគ គ្មានប្រភពច្បាស់លាស់និងទំនិញក្លែងបន្លំពុំមានស្លាកសញ្ញាជាដើម ។
លោកក៏បានអំពាវនាវដល់អាជីវករត្រូវផ្លាស់ប្តូរការលក់និងនាំចូលនូវចំណីអាហារណាដែលមានគុណភាពត្រូវគិតគូរបញ្ហាសុវត្ថិភាពដោយមិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួននាំឲ្យប៉ះពាល់ដល់សុខភាពអ្នកដទៃឡើយ៕














More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល