
ថ្មីៗនេះមន្ត្រីនៅច្រកតំបន់បឹងត្រកួន មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ញឹក ប៊ុនលេងនៅតែបន្តឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។ ជាមួយគ្នានេះលោក ញឹក ប៊ុនលេង ក៏បានឃុបឃិតជាមួយសមត្ថកិច្ចដទៃទៀតបើកដៃឲ្យឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀម តាមច្រកបឹងត្រកួន យ៉ាងពេញបន្ទុកផងដែរដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ញឹក ប៊ុនលេងប្រធានការិយាល័យគយច្រកបឹងត្រកួន តទៅទៀតឡើយ។ ដោយហេតុថា ក្រោយពេលរក្សាបានតំណែងជាប្រធានការិយាល័យគយច្រកបឹងត្រកួន យ៉ាងរឹងមាំគឺលោក ញឹក ប៊ុនលេង ប្រើតួនាទីនិងអំណាចរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ ហើយលោក គុណ ញឹម ដែលជាមេគយធំ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ញឹក ប៊ុនលេងនៅឡើយទេប្រភពពីមន្ត្រីនៅច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក ញឹក ប៊ុនលេង ប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ញឹក ប៊ុនលេងហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការសម្របសម្រួលពីសំណាក់មន្ត្រីគយធំៗនៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។ ម្យ៉ាងទៀតលោក ញឹក ប៊ុនលេង អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជានៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទើបមិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយ។
ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ ដែលស្និទ្ធនឹងលោក ញឹក ប៊ុនលេង បានបង្ហើបឲ្យដឹងថា បើទោះបីកន្លងមកលោក ញឹក ប៊ុនលេង ប្រើតួនាទីនិងអំណាចឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្តក៏ដោយ ក៏លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបលោក ញឹក ប៊ុនលេងកាន់តែបានចិត្តនិងមានអំណាចធំធេងក្នុងការប្រមូលលុយតាមរបៀបពុករលួយ ហើយឈ្មួញនាំចូលទំនិញតាមច្រកទ្វារតំបន់បឹងត្រកួន បង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ។ ជាងនេះទៅទៀតក្រុមហ៊ុនដែលនាំចូលជ្រូកតាមច្រកតំបន់បឹងត្រកួន ត្រូវបានលោក ញឹក ប៊ុនលេងឃុបឃិតបន្លំតួលេខចំនួនជ្រូកដែលនាំចូលផងដែរ ដូចដែលបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ។
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម