Fri. Apr 19th, 2024

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាថ្មីម្តងទៀត ចុះពិនិត្យរូបសំណាក ព្រះថោងនាងនាគ 

(ខេត្តព្រះសីហនុ)៖ ២៨.០៣.២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាថ្មីម្តងទៀត ចុះពិនិត្យរូបសំណាក ព្រះថោងនាងនាគ  រចនាបទស្ថាបត្យកម្មដោយស្នាដៃកូនខ្មែរ ដែលនឹងត្រូវតម្លើងនៅរង្វង់មូលមហាវិថីជំទាវម៉ៅ  ភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

ឯកឧត្តម អភិបាលខេត្ត បានណែនាំនិងជម្រុញដល់ក្រុមជាងដែលទទួលការតម្លើងឱ្យរៀបចំលើកដាក់គង់លើបល្ល័ង នៅរង្វង់មូល ព្រះថោងនាងនាគ ឱ្យបានលឿន និងរួចរាល់មុនពេលចូលឆ្នាំថ្មីប្រពៃណីយ៍ខែ្មរនាពេលខាងមុខ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុបានទស្សនា។

 សុំបញ្ជាក់ថា រូបសំណាក ព្រះថោងនាងនាគ នេះ មានកម្ពស់២១ម៉ែត្រ នឹងរៀបចំតម្លើង បែរព្រះភ័ក្រឆ្ពោះទៅសមុទ្រ តាមទម្រង់និទាន ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ដែលជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរយើង៕

You may have missed