ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចយកម៉ូតូ នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៣០នាទីយប់ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ម្នាក់មានឈ្មោះ រិទ្ធ រាជ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
រីឯជនរងគ្រោះមាន ឈ្មោះ ប៉ាន ណាថាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកភេសជ្ជៈ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ ៖ គ្មាន។
សម្ភារៈបន្សល់ទុក មាន ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CU-0593 ប្រគល់ឲ្យជនរងគ្រោះវិញ ។
ប្រភពដដែលបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូរបស់ខ្លួននៅចំណុចកើតហេតុខាងលើ ដោយមិនបានដកកូនសោរចេញពីម៉ូតូ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យម្នាបានដើរតាមផ្លូវមកដល់ចំណុចកើរហហេតុ ឃើញមានកូនសោរជាប់និងម៉ូតូដោយមានសភាពស្ងប់សកងាត់ ជនសង្ស័យកាប់សោរបញ្ឆេះម៉ូតូរួចបត់ក្បាលម៉ូតូចេញមកថ្នល់បំរ៉ុងជិះ ជនរងគ្រោះឃើញស្រែកថាចោរៗ នាំគ្នាដេញចាប់បានជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់