តើអាជ្ញាធរ និង សមត្ថកិច្ច បានដឹងទេ នៅក្បែរនិង ព្រីនផ្លាហ្សាសាជានណា..? មានខ្នងអាងខ្សែធំណាស់ហេីយ បានអនុញ្ញាតអោយម្ចាស់បនល្បែងបេីក ដោយសេរី គ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់..!!
(រាជធានីភ្នំពេញ ): នៅក្បែរព្រីនផ្លាហ្សាលួចបង្កប់បេីកល្បែងស៊ីសងខ្នាតយក្ស ដូចជាល្បែងបាការ៉ាតគ្រប់ប្រភេទ កំពុងបេីកដំណេីរការ ដោយរលូនគ្មានខ្វល់ពីចំណាត់ការផ្លូវច្បាប់ ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ខណ្ខចំការមន ។
ប្រភពមូលដ្ឋាន បានបង្ហេីបប្រាប់មកសារព័ត៌មានយេីងខ្ញុំថាមានការ លួចបេីកល្បែងសុីសង ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានផ្គេីន និង បទបញ្ជារបស់សម្តេច តេជោ តែបែជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ហាក់ព្រងេីយ កង្តេីយ គ្មានការទប់ស្កាត់ លេីល្បែងសុីសងទាំងនេះ ក្នុងមូលដ្ឋាន បណ្តែតបណ្តោយ អោយបេីកដំណេីរការ យ៉ាងអាណាធិបតេយ្យ លេីល្បែងស៊ីសង ជាច្រេីន ទីតាំង ជាពិសេស នៅក្បែរព្រីនផ្លាហ្សាតែម្ដង ។
គួររំលឹកផងដែរថាប្រសាសន៍ របស់ សម្តេច កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ បានចេញបទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង ចុះបិទទីតាំងលេីបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខានតែបាន ប្រសាសន៍ របស់ថ្នាក់ដឹកនាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនមានការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ អាជ្ញាធរពាក់ពន្ធ័ទាំងនោះ និង ត្រូវប្រឈមបាត់បង់ អស់តំណែងជាក់ជាមិនខាន ។
តែដោយទ្បែកបនល្បែងសុីសង ខាងលេី នៅតែបន្តបេីកដំណើរការ ដដែលៗ ហេីយសមត្តកិច្ចពាក់ព័ន្ធ មិនមានការទប់ស្កាត់ នៅទ្បេីយ នៅតែអនុញ្ញាត អោយទីតាំងមួយនេះ នៅតែបន្តលួចលាក់បេីកលេង ដោយមានក្រុមអ្នកញៀនល្បែងទាំងនោះ លេងដោយសេរី គ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់របស់សមត្ថកិច្ច ពាក់ព័ន្ធ។
ប្រជាពលរដ្ឋពលរដ្ឋ រស់នៅមូលដ្ឋាន សង្ឃឹមថា បទបញ្ជា របស់សម្ដេច នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង មានប្រសិទ្ធភាព លេីមន្ត្រីក្រោមឱវាទ គោរព និង អនុវត្ថតាមបទបញ្ជា យ៉ាងមុឹងម៉ាត់របស់ថ្នាក់ដឹកនាំ និង មានវិធានការ ចុះបង្ក្រាបប្រកបដោយមានប្រសិទ្ធភាពខ្ពស់ ៕

More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់