ស្វាយរៀង៖ ជនជាតិខ្មែរ និងវៀតណាម រាប់សិបនាក់ក្នុងមួយថ្ងៃៗ បានសម្រុកនាំគ្នាធ្វើដំណើរតាមម៉ូតូ ខ្លះដឹកទំនិញខ្លះ ថ្មើរ ជើង ចេញចូលទៅមកដោយខុសច្បាប់ គ្មានការត្រួតពិនិត្យរាល់ឯកសារ ពាក់ព័ន្ធ ដោយពួកគេឆ្លងកាត់ តាមត្រចៀកច្រកទាំង សង ខាងគឺខាងជើងនិងខាងត្បូង នៃច្រកទ្វារព្រំដែនអន្តរ ជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពពីប្រជាពលរដ្ឋខ្មែរ ដែលចេញចូលនៅច្រកនោះ បានប្រាប់អោយដឹងថា សម្រាប់ពលរដ្ឋខ្មែរ ខ្លះដែលពុំមាន លិខិតឆ្លង ដែន ហើយគេចសមត្ថកិច្ចមិនចូលតាម ច្រកទ្វារ គឺត្រូវជិះម៉ូតូឌុបវាងតាមត្រចៀក ច្រកដោយ ចំណាយក្នុង ម្នាក់អស់ ៣០០០០ រៀល ក្នុងនោះត្រូវឲ្យថ្លៃឈ្នួល ម៉ូតូឌុប១០០០០រៀលនិងបង់ឲ្យ នគរបាល២០០០០រៀល។
ប្រភពដដែលបានបន្ដថាប្រសិន បេី ពួកគាត់ធ្វើដំណើរ ទៅព្យាបាលជំងឺ ដោយពុំមានលិខិតឆ្លងដែន ក្នុងម្នាក់អស់៤០ដុល្លា ជា កំ ហិត ទៅ២០ដុល្លា លុះពេលត្រឡប់មកវិញ ២០ដុល្លាទៀត ជាហេតុនាំឲ្យពលរដ្ឋក្រីក្រ ដែលអត់មានលិខិតឆ្លងដែន រអ៊ូរទាំរិះ គន់ជាខ្លាំង។
មិនតែប៉ុណ្ណោះសម្រាប់ ពលរដ្ឋដែលមានលិខិតឆ្លងដែនហើយ ក៏ត្រូវបង់លុយថ្លៃបំពេញ ឯកសារ និង ប្រថាប់ត្រាអស់ ចាប់ពី ១០០០០ រៀល ទៅ២០០០០រៀល ក្នុងម្នាក់ ទើបអាចឆ្លងកាត់បាន ដោយរលូន។
ប្រភពពីជនអន្តោរប្រវេសន៍វៀតណាម ម្នាក់ដែលចេះនិយាយភាសារខ្មែរ បានប្រាប់អោយដឹងថា ខ្លួនចេញចូលមកលេង ល្បែងនៅ កាស៊ីណូ និងដឹកទំនិញបានរាល់ថ្ងៃ ដោយពុំមានការត្រួតពិនិត្យឯកសារ ទេពោលគឺបង់លុយ ជូននគរបាល អន្តោរប្រវេសន៍ ក្នុងម្នាក់១០ម៉ឺនដុង លុយវៀតណាមបើគិតជាប្រាក់ខ្មែរស្មើ២ ០០០០រៀលជាកំហិត ជាថ្នូរនិងការ ចេញចូល។
ជនអន្តោរប្រវេសន៍វៀតណាម រូបនេះបានប្រាប់បន្ដអោយដឹងថា គាត់ចេញចូលបាន ព្រោះបង់លុយ ជូនមន្ត្រីនគរបាលអន្តោរ ប្រវេ សន៍ ដែលប្រចាំការនៅទីនោះគឺចូលម្ដងមន្ត្រី គេកំណត់ឲ្យបង់១សែនដុងលុយវៀតណាម ជាកំហិត បើចូល២ ដង បង់ ២ដង ដែរ បើយើងដឹកទំនិញ ត្រូវបង់មួយគុណជាពីរ ប្រសិនជា មិនបង់តាមកំណត់ទេ គេមិនឲ្យ ចេញចូលឡើយ។
ទាំងនេះជាប្រភព ចំណូលក្រៅប្រព័ន្ធរបស់ មេប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរ ជាតិបាវិត ដែលប្រមូល លុយ បាន រាប់សិបពាន់ដុល្លារក្នុង១ខែៗ សម្រាប់បែងចែកបក្ខពួកខ្លួនជាងនេះទៅ ទៀតលោក ខាត់ សារ៉ាត់ បានកំណត់ យក លុយ ពីពលរដ្ឋរាប់សិបនាក់ក្នុងមួយថ្ងៃៗ ។
ជុំវិញករណីនេះ ក្រុមកាងារយើងមិនអាចសុំការ បំភ្លឺពីលោក ខាត់ សារ៉ាត់ មេប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វារព្រំដែន បាវិតបាន ទេព្រោះ គ្មាន លេខទួរសព្ទ័សំរាប់ទំនាក់ទំនង។បឋម



More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់