ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនពាក់ពន្ធ័ករណីឆ្កឹះសោបន្ទប់លួចលេបថប និងនាឡិកាដៃ
នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០០ និង៣០នាទី នៅចំណុចបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយេជនសង្ស័យ០៣នាក់ គេចខ្លួន០២នាក់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់មាន ឈ្មោះ ឆេង បូរី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះម្នាក់មាន ឈ្មោះ វឿន ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង ៖ កុំព្យូទ័រ(លេបថប) ម៉ាកអេសឺ មួយគ្រឿង និងនាឡិកាដៃ០១គ្រឿង ម៉ាកMK មួយគ្រឿង ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ថ្ងៃទី០៤-០៨-២០១៩ វេលាម៉ោង ១៦ និង០០នាទី ជនរងគ្រោះបានចាក់សោទ្វាបន្ទប់របស់ខ្លួនចេញួទៅវេលុយឲ្យក្រុមគ្រួសារ លុះជនរងគ្រោះរងត្រឡប់មកដល់បន្ទប់ជួលរបស់ខ្លួនវិញឃើញមានស្បែកជើងមួយគូរនៅមុខបន្ទប់ជួលរបស់ រួចបើកទ្វាបន្ទប់មើលឃើញបាត់សម្ភារៈខាងលើ ជនរងគ្រោះបានទៅសុំបើកកាម៉េរ៉ាសុវត្ថិភាពមើល ឃើញមានជនសង្ស័យចំនួន ០៣នាក់ ក្នុងនោះម្នាក់ឈ្មោះ ឆេង បូរី ស្នាក់នៅបន្ទប់ជួលទល់មុខគ្នា កំពុងឆ្កឹះសោបន្ទប់របស់ជនរងគ្រោះ ។ លុះដល់ម៉ោង ០០ និង៣០នាទី ថ្ងៃទី០៥-០៨-២០១៩ ជនរងគ្រោះបានឃើញជនសង្ស័យកំពុងនៅក្នុងបន្ទប់ជួលរបស់ខ្លួន ក៍ធ្វើការឃាត់នាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងតែម្តងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យ ពីរនាក់ទៀតគេចខ្លួន (១-ឈ្មោះ យក្ស និងម្នាក់ទៀតមិនស្គាល់ខ្លួន) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់