ក្រចេះ៖ នៅថ្ងៃត្រង់ទី៥ ខែសីហា ឆ្នាំ២០១៩ នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងជាច្រើននាក់ ថែមទាំងមានការចូលរួមពី តំណាង ក្រសួងស្ថាប័ន ចំនួន១៦អង្គភាព ចុះបង្ក្រាបបទល្មើសបទល្មេីសព្រៃឈើទ្រង់ទ្រាយធំ របស់ឧកញ៉ា គង់ ក្រឹង ។
ប្រតិបត្តិការនេះ កំពុងធ្វើឡើងនៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ដែលឃ្លាតពីព្រំដែនវៀតណាមតែប៉ុន្មានគីឡូដីតែប៉ុណ្ណោះ ហើយទោះបីជាយ៉ាងណា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ សមត្ថកិច្ចពុំទាន់បង្ហើបលម្អិតនោះឡើយ គ្រាន់តែដឹងថា ចុះត្រួតពិនិត្យចំនួន៩ទីតាំងរបស់ ឧកញ៉ា គង់ ក្រឹង ដែលពលរដ្ឋស្គាល់ថា ឧកញ៉ារូបនេះ ជាឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីខេត្តក្រចេះ ៕

.jpg?1564988849)




More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់