Sun. Apr 28th, 2024

លោក​ ខាត់​ សារ៉ាត់មេ​នគរបាល​អន្តោប្រវេស​ន៍ច្រកបាវិតប្រ​មូលលុយ​តាមរបៀប​ពុករលួ​យកាន់តែ​ខ្លាំង

 

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត បាន​ឲ្យ​ដឹងថា នៅ​សងខាង​ច្រកទ្វារ​អន្តរជាតិ​បាវិត មាន​ច្រករបៀង​ដែលមាន​ជនជាតិខ្មែរ​និង​ជនជាតិ​យួន​រាប់រយ​នាក់​ចេញចូល​ទៅមក​ដោយ​ខុសច្បាប់​ជា​រៀងរាល់ថ្ងៃ ហើយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់​លោក ខាត់ សារ៉ាត់ និង​មន្ត្រីក្រោមឱវាទ​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ពលរដ្ឋ​ខ្មែរ​ដែល​ចេញចូល​តាម​ច្រករបៀង​សងខាង​ច្រកទ្វារ​អន្តរជាតិ​បាវិត ផ្នែក​ខាងជើង​និង​ផ្នែក​ខាងត្បូង​យ៉ាង​រលូន​ដោយ​គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់លោក ខាត់ សារ៉ាត់ និង​បក្ខពួក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​លិខិតឆ្លងដែន ហើយ​មិន​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ ត្រូវ​ជិះ​ម៉ូតូឌុប​វាង​តាម​ច្រករបៀង​២​កន្លែង​នោះ​ដោយ​បង់លុយ​ត្រឹម​៣​ម៉ឺន​រៀល គឺ​១​ម៉ឺន​រៀល​សម្រាប់​ថ្លៃ​ម៉ូតូឌុប​និង​២​ម៉ឺន​រៀល​សម្រាប់​បង់​ឲ្យ​នគរបាល​អន្តោប្រវេសន៍​។ ក្នុង​មួយថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចេញចូល​តាម​ច្រករបៀង​សងខាង​ច្រកទ្វារ​អន្តរជាតិ​បាវិត​រាប់រយ​នាក់ ដូច្នេះ​នគរបាល​អន្តោប្រវេសន៍​ប្រមូល​លុយ​បាន​មិនតិច​នោះទេ​។

អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជាពិសេស​ការប្រមូល​លុយ​ពី​ច្រករបៀង​នៅ​សងខាង​ច្រកទ្វារ​អន្តរជាតិ​បាវិត យ៉ាង​ពេញបន្ទុក​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិទ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខាត់ សារ៉ាត់ នៅឡើយ​ទេ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក ខាត់ សារ៉ាត់ កាន់តែ​មានអំណាច​ខ្លាំងក្លា​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​បាវិត បាន​ឲ្យ​ដឹងថា សម្រាប់​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូលទៅ​ស្រុក​យួន​ដើម្បី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ហើយ​គ្មាន​លិខិតឆ្លងដែន ត្រូវ​បង់លុយ​យ៉ាងតិច​ក្នុង​ម្នាក់ៗ​៤០​ដុល្លារ គឺ​ពេល​ទៅ​២០​ដុល្លារ​និង​ពេល​ត្រឡប់មកវិញ​២០​ដុល្លារ​។ អំពើពុករលួយ​បែបនេះ​របស់លោក ខាត់ សារ៉ាត់ គឺជា​រឿង​មិនអាច​បិទបាំង​បានឡើយ ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ទន្ទឹមនឹងនេះ​ករណី​លោក ខាត់ សារ៉ាត់ និង​បក្ខពួក​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ព្រោះ​លោក ខាត់ សារ៉ាត់ អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត បាន​ឲ្យ​ដឹងថា ទោះបី​ពលរដ្ឋ​ខ្មែរ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុតពី​បង់លុយ​ថ្លៃ​បំពេញ​ឯកសារ​និង​ប្រថាប់ត្រា​ពី​១​ម៉ឺន​រៀល​ទៅ​២​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​មិនអាច​តវ៉ា​បានទេ​។ ចំណែក​ជនជាតិ​យួន​ដែល​ចូលមក​លេងល្បែង​ក្នុង​កាស៊ីណូ​លើទឹក​ដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន នៅ​ក្រុង​បាវិត សុទ្ធតែ​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ក្នុង​ម្នាក់ៗ​១០​ម៉ឺន​ដុង​ឬ​ប្រមាណ​២​ម៉ឺន​រៀល​ជា​ថ្នូរ​នឹង​ការចេញចូល​ស្រួលៗ​។ តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង គឺ​លោក ខាត់ សារ៉ាត់ និង​មន្ត្រីក្រោមឱវាទ​អាច​ប្រមូល​លុយ​បាន​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ ហើយ​លោក ខាត់ សារ៉ាត់ តែង​យកឈ្មោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ទៅប្រើ​ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​។បឋម

2C37F68D-CB02-4DFF-B2F3-2A8E56694E7C-498x6001B23B66C-D485-46E8-BBB8-F9212383C757-600x341T-01-13-18-i-full-700x400

You may have missed