ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប
(ភ្នំពេញ )ក្រុមអ្នកញៀនល្បែងនៅតែបន្តលួចបើកលេងជល់មាន់តាមអនទ្បាញ ជួបជុំយ៉ាងអនាធិបតេយ្យ គ្មានខ្វល់ និង ហ៊ានផ្គើន ទៅនឹង អនុសាសន៍របស់ រដ្ឋាភិបាល យ៉ាងតឹងរឹតបំផុត ដេីម្បីទប់ស្កាត់និង ការពារ សុវត្ថិភាពតែផ្ទុយទៅវិញ បក្សពួកក្រុមនេះ មិនខ្វល់ពីអ្នកណាទ្បេីង សំខាន់ខ្លួនបានលេង និង បានភ្លេីងខៀវ លួចលេងស្ងាត់ៗ ភ្នាល់ចាក់លុយរាប់លាន ស្រែកទ្បូទ្បា រី ឯ អាជ្ញាធរមូលដ្ឋាន ស្ងាត់ឈឹង ព្រោះត្រូវថ្នាំសន្តំ ដោះស្រាយបាយទឹកប្រចាំខែទេដឹង…?។
ប្រភពច្បាស់ការ បានបញ្ជាក់ថា ទីតាំងខាងលេី នៅលេីផ្លូវវេងស្រែង ស្ថិតនៅ ភូមិត្រពាំងថ្លឹង ១ក្នុងផ្ទះទ្បរ ក្នុងសង្កាត់ចោមចៅ១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមការសំណូមពរ ពីបងប្អូន ប្រជាពលរដ្ឋរងគ្រោះ ព្រោះប្តីចេះតែចាញ់ល្បែងសុីសងរាល់ថ្ងៃ ដាច់បាយដាច់ទឹក ងប់នឹងល្បែងទាំងនេះ ក្នុងខណ្ឌពោធិ៍សែនជ័យ ការសំណូមពរខាងលេីនេះ សូមអោយមានប្រសិទ្ធភាពខ្ពស់ផង កុំព្រោះតែផលប្រយោដន៍ បន្តិចបន្តួច ធ្វេីអោយ ពលរដ្ឋចេះតែទទួលរងគ្រោះពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ បិតបាំង សកម្មភាពរាល់ល្បែងដែលបានកេីតទ្បេីង ក្នុង ខណ្ឌពោធិ៍សែនជ័យនេះ បង្រ្កាបមិនចេះអស់ចេះតែកេីតទ្បេីង ដោយសារតែមន្រ្តីក្រោមឱវាទ មួយចំនួននៅតែប្រព្រឹត្តនៅអំពេីពុករលួយ បក្សពួកគ្រសារនិយម៕

More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់