
ការជីករ៉ែត្បូងយ៉ាងគគ្រឹកគគ្រេងទ្រង់ទ្រាយធំនៅភូមិការណាត ឃុំតាឡាវ អណ្តូងមាសក្រោមខ្សែរភ្នែករបស់មន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី
20/05/ 2024
ថ្មីៗនេះមានសេចក្តីរាយការណ៍ អំពីករណីជីកកកាយរករ៉ែត្បូង យ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិភូមិការណាត ឃុំតាឡាវ អណ្តូងមាស ខេត្តរតនគិរី។ មន្ត្រីអាជ្ញាធរមូលដ្ឋាន ស្រុកអណ្ដូងមាស និងស្ថាប័នជំនាញស្លៀកពាក់ ឯកសណ្ឋានជាមន្ត្រី នៃមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី ត្រូវប្រជាពលរដ្ឋអះអាងថា បានចុះមើលសកម្មភាពរុករករ៉ែត្បូងនោះស្ទើរជារៀងរាល់ថ្ងៃ ប៉ុន្តែគ្មានវិធានការបង្ក្រាបព្រោះខ្លាចបុណ្យស័កលោកឧកញ៉ាម្នាក់ដែលជាម្ចាស់ក្រុមហ៊ុន។
មន្ត្រីដែលចុះទៅមើលដំណើរការរណ្ដៅរ៉ែត្បូងទាំងនោះមិនធានាចំពោះបញ្ហាប្រឈមតាមផ្លូវច្បាប់ទេ ប្រសិនបើថ្នាក់ដឹកនាំខេត្តឬ មន្ទីរចាត់វិធានការណាមួយ។
អ្នកភូមិបាននិយាយថា ពេលនេះមានករណីជីកយករ៉ែត្បូងយ៉ាងគគ្រឹកគគ្រេងភូមិការណាត ឃុំតាឡាវស្រុក អណ្តូងមាស ខេត្តរតនគិរី ។ សកម្មភាពជីករុករករ៉ែត្បូង ផ្ដើមកាលពីចុងខែមេសាកន្លងទៅរហូតមកដល់ពេលនេះ គេមិនទាន់ឃើញក្រុមមន្ត្រីអាជ្ញាធរ ឬស្ថាប័នជំនាញចុះមកសាកសួរ ឬមានវិធានការទប់ស្កាត់ឡើយ ។
គេ ឃើញមានស្ថាប័នមន្ត្រីជំនាញ ចុះអើតឈ្ងោករបៀបលាក់លៀមដោយបង្គាប់យកលុយ ពីម្ចាស់ធ្វើអាជីវកម្មជីករ៉ែត្បូងរួចត្រឡប់មកវិញស្ងាត់ឈឹង។ ជាមួយនេះ ក៏មានមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំនិងស្រុក ទៅសុំលុយម្ចាស់អាជីវកម្មរុកៗរ៉ែត្បូង។
ប្រភពបានរាយការណ៍ឲ្យដឹងទៀតថា សកម្មភាពរបស់អ្នកជីករ៉ែត្បូងទាំងនោះមិនអត់ប្រយោជន៍ទេ ពីព្រោះមានក្រុមអ្នកឈរចាំទិញនៅមាត់រណ្ដៅតែម្ដង។ តាមប្រភពនិយាយថា ដោយសារតែមានអ្នកឈរចាំទិញ នៅតាមមាត់រណ្ដៅនោះហើយ ទើបសកម្មភាពជីករុករករ៉ែត្បូងកំពុងធ្វើឡើងយ៉ាងសកម្មយ៉ាងមមាញឹក។ ប្រភពបានបន្ថែមថា មានកុងសែឈរចាំទិញត្បូងដែលគេជីកបានភ្លាមៗដើម្បីយកទៅឲ្យឧកញ៉ាម្នាក់ទៀត ដែលមិនត្រូវបានគេប្រាប់ឈ្មោះទេ ។ បើតាមអ្នកភូមិនៅទីនោះប្រាប់ថា មានការរៀបចំរចនាសម្ព័ន្ធ ត្រឹមត្រូវនៅក្នុងការជីករុករករ៉ែត្បូងនៅទីនោះ។
សកម្មភាពជីកកកាយរកត្បូង នៅក្នុងតំបន់ខាង លើនេះធ្លាប់កើតជាញឹកញាប់ ហើយក៏ធ្លាប់ធ្លាយរឿង អាស្រូវពាក់ព័ន្ធនឹងមន្ត្រីរបស់លោក អ៊ុង ហួរ ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តរតនគិរីនោះផងដែរ។ យ៉ាងណា ក៏ ដោយគេរំពឹងថា ដំណើរការជីកកកាយរក រ៉ែត្បូង លើកនេះប្រព្រឹត្តទៅដោយរលូន ពីព្រោះមានឧកញ៉ាម្នាក់ ដែលគេសង្ស័យថា ជាអ្នកវិនិយោគជាមួយប្រជា ពលរដ្ឋនៅក្នុងតំបន់នោះ ហើយសកម្មភាពជីកកកាយប្រព្រឹត្តទៅដោយសុខសុវត្ថិភាព ដែលមើលទៅហាក់ ដូចជា គ្មានមន្ត្រីណាខ្វល់ខ្វាយនិងចុះទៅត្រួតពិនិត្យនោះឡើយ។
More Stories
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចណែនាំខ្លួន តបតាមការអញ្ជើញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសថៃ គឺជាសំបុកគ្រឿងញៀន
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម