Wed. Dec 4th, 2024

ព័ត៌មានថ្មីបំផុត អំណោយរបស់សាខាកាក់បាទក្រហមខេត្ត ដោយ ឯកឧត្តម គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ **|** អំណោយរប់សសាខាកាក់បាទក្រហមខេត្ត ដោយ ឯកឧត្តម គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ Sun,11 August 2019 (Time 02:17 PM)

សាខាកាក់បាទក្រហមខេត្ត រតនគិរី នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីការចែកអំណោយរប់សសាខាកាក់បាទក្រហមខេត្ត ដោយ ឯកឧត្តម គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយក ដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាក់បាទក្រហមកម្ពុជា និង ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិកាសាខា សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ព្រមទាំងសហការីបានផ្តល់ឃីត (មុង ភួយ សារុង ក្រមា) ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បន្ថែមលើគ្រួសារឥស្លាម ចំនួន ១៣ គ្រួសារ ដែលជម្លៀសមកស្នាក់នៅក្នុង សាលាស្រុកលំផាត់។
គួរបញ្ជាក់ផងដែរថា កាក់បាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិបណ្ឌិត ប៉ុន រានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយសង្គ្រោះ មកសាខាខេត្ត ដើម្បីចាត់ចែងដល់គ្រួសារដែលកំពុង ជម្លៀសស្នាក់នៅទួលសុវត្ថិភាពរួមមានមី ៣២០ កេះ តូច ត្រីខ ៥០០យួរ (មុង ភួយ សារុង ក្រមា) ៥០០កញ្ចប់ កៅស៊ូតង់ ១៥០ ដុំ និងតង់តម្លើង ៥ តង់។
ផែនការបន្ទាប់ ព្រឹកថ្ងៃទី១០ ខែសីហា ២០១៩ ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាក់បាទក្រហមកម្ពុជា និង ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា និងសហការី បន្តដំណើរចុះសួរសុខទុក្ខ ប្រជាពលរដ្ឋទទួលជម្លៀសនៅទួលសុវត្ថិភាពសាលាបឋមសិក្សាស្រែពកតូច ឃុំសិរិមង្គល នៅស្រុកកូនមុំ។ ទូរលេខបឋម មានគ្រួសាររងគ្រោះក្នុងស្រុកូនមុំ ចំនួន ៦៨៣ គ្រួសារ ស្មើនឹង ២,៤៣៥ គ្រួសារ ក្នុង ៣ ឃុំ ស្មើនឹង ៧ ភូមិ។មកដល់ពេលនេះទឹកទន្លេស្រែពកនៅតែបន្តឡេីង ហេីយភ្លៀងទៀត។ខេត្ត រតនគីរី វង្ស សុភី

You may have missed