
(សៀមរាប)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានសម្រេចដាក់ពិន័យលោកស្រី ស៊ីម សុផាត តួនាទី អនុប្រធានអង្គភាពចុះបញ្ជី និងផ្ដល់បណ្ណបើកបរយានយន្ដ ដែលមានកាយវិការមិនសមរម្យដាក់ប្រជាពលរដ្ឋ ដោយលើកជើងឆ្កិះស្លាកលេខឡាន ហាក់បីដូចជាមើលងាយដល់ម្ចាស់រថយន្ដ។យោងតាមលិខិតបង្គាប់ការរបស់លោក គី វិរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានកំណត់ដោយលោកស្រី ស៊ីម សុផាត ត្រូវមកបម្រើការងារនៅការិយាល័យកិច្ចការទូទៅ នៃមន្ទីរសាធារណការ ហើយត្រូវបង្ហាញខ្លួននៅរៀងរាល់ម៉ោងធ្វើការ។សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ តាមរយៈបណ្ដាញសង្គម បានធ្វើការចែកចាយជាបន្ដបន្ទាប់ នូវរូបថតមួយសន្លឹករបស់ មន្ដ្រីសាធារណការខេត្តសៀមរាប ដោយឃើញស្ដ្រីម្នាក់បានលើកជើងទៅឆ្កិះស្លាកឡានរបស់ប្រជាពលរដ្ឋ។ សកម្មភាពនេះ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ហាក់ដូចជាមើលងាយមើលថោក ទៅដល់ម្ចាស់រថយន្ដ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង