ភ្នំពេញ៖ ៖ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានមានប្រសាសន៍ថា ការរីកចម្រើនលើវិស័យកីឡាបង្ហាញឲ្យឃើញថា ស្រុកទេសមានសុខសន្តិភាព ហើយកីឡានាំមកនូវសុខភាព និងមិត្តភាព។
កីឡាជាវិស័យមួយ ដែលប្រទេសទាំងអស់ នៅលើពិភពលោកយកធ្វើជាស្ពានដើម្បីចងចំណងមេត្រី ភាពរវាងក្រុមមួយ និងក្រុមមួយ ពីខណ្ឌមួយ និងខណ្ឌមួយ ខេត្តមួយ និងខេត្តមួយ ប្រទេសមួយ និងប្រទេសមួយ ដោយមានការចូលរួមលេងសប្បាយរីករាយរួមគ្នា។ ហើយការរីកចម្រើនលើវិស័យកីឡា នៅ កម្ពុជា នាពេលបច្ចុប្បន្ននេះ បានបង្ហាញឲ្យឃើញថា ស្រុកប្រទេសរបស់យើងមាន សុខសន្តិភាពពេញលេញ ធ្វើឲ្យភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់តែច្រើនផងដែរ។
លោកអភិបាល ថ្លែងបែបនេះ ក្នុងពិធី បើការប្រកួតកីឡាបាល់ទាត់ «អាឃ្វ័ររៀស ខណ្ឌកំបូល» ជ្រើសរើសជើងឯក ក្នុងចំណោមសង្កាត់ទាំង៧ នាថ្ងៃព្រហស្បត្តិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
លោកអភិបាល បន្ថែមទៀតថា ព្រឹត្តិការណ៍កីឡានេះ រៀបចំដោយ រដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុន Cambodia Beverage Company Co Ltd. ដែលជាក្រុមហ៊ុនភេជ្ជៈ Coca Cola ដោយបាន ឧបត្ថម្ភជាភេជ្ជៈកីឡា Aquarius និងទឹកបរិសុទ្ធ Dasani ។
លោកអភិបាល ក៏បានផ្តាំផ្ញើ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តនូវវប្បធម៌សាមគ្គី ដើមី្បឲ្យវិស័យ កីឡា មានការអភិវឌ្ឍន៍រីកចម្រើន ក្នុងគោលដៅសុខមាលភាពផ្លូវកាយ បញ្ញាស្មារតី ដើមី្បរួមចំណែកលើកស្ទួយកិត្យានុភាពជាតិ។ ម៉្យាងទៀតក្រុមកីឡាករទាំងអស់ កុំមោទនភាពនូវ ជ័យជំនះរបស់ខ្លួន គឺត្រូវខិតខំហ្វឹកហាត់នូវបច្ចេកទេសរបស់ខ្លួនបន្តថេមទៀត ទាំងអ្នកឈ្នះ អ្នកចាញ់ ដើមី្បជាមូលដ្ឋានគ្រឹះក្នុងការប្រកួតព្រឹត្តិការណ៍ក្រោយៗទៀត ។
More Stories
ផ្ទះប្រជាពលរដ្ធចំនួន៣ខ្នងត្រូវបានអគ្គិភយ័ឆាបឆេះអស់គ្មានសល់!!
លោកផ្កាយ១ស៊ុមសុជាតិរងការរិះគន់ឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចគោកព្រះជិត១០០០ហិកតា!ក្នុងនោះចៅហ្វាយខេត្តមាន១១៣ហិកតាដែរ!