Thu. Apr 10th, 2025

ឯកឧត្តម​ខៀវកាញារីទ្ធប្តេជ្ញាជំរុញការតាក់តែងសេចក្តីព្រាងច្បាប់​ស្តីពីសិទ្ធិទទួល​ព័ត៌មានឲ្យចេញ​នៅពេ​លឆាប់ៗនេះ

បើតាមវិទ្យុជាតិកម្ពុជាដែលចុះផ្សាយបន្តពីក្រសួងពត៌មានបានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងព័ត៌មានប្តេជ្ញាជំរុញការតាក់តែង

បើតាមវិទ្យុជាតិកម្ពុជាដែលចុះផ្សាយបន្តពីក្រសួងពត៌មានបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងព័ត៌មានប្តេជ្ញាជំរុញការតាក់តែងសេចក្តីព្រាង ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបានចេញនៅពេលឆាប់ៗនេះ។ដើម្បីធានាឲ្យសង្គមកាន់តែទទួលព័ត៌មានទូលំទូលាយងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងថាក្រសួងកំពុងរៀបចំនីតិធីនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលបានដំណើរការទៅមុខយ៉ាងរលូនហើយគ្រោងនឹងបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តីនាពេលឆាប់ៗនេះ។ការបង្ហាញរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះគឺឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានស្នើទៅស្ថាប័នរដ្ឋធំៗរបស់កម្ពុជាដើម្បីឲ្យជួយពន្លឿនអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបានលឿន។ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយកម្មវិធីប្រគល់និងទទួលបណ្ណបេឡាជាតិរបបសន្តិសុខសង្គមដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១២ខែកុម្ភៈនេះ។ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាក្រសួងព័ត៌មាននឹងរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាទៅលើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបន្ថែមទៀតដើម្បីអោយសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយមុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។កាលពីពេលថ្មីនេះមានអង្គការ និងសមាគមចំនួន ១៩ បានស្នើឲ្យស្ថាប័នរដ្ឋចំនួន ៤ឲ្យពន្លឿន ការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបានឆាប់ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន ខណៈដែលសេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រសួងព័ត៌មាន ដោយកំពុងបន្តនីតិវិធី ឲ្យមានការជជែកពិភាក្សាជាអន្តរក្រសួងបន្តទៀត។

ឯកឧត្តម ខៀវ កាញារីទ្ធបានបញ្ជាក់ថា មកដល់ពេលនេះក្រសួងព័ត៌មានបានបញ្ចប់ការពិភាក្សារវាងសង្គមស៊ីវិល សាធារណជន និងក្រុមបច្ចេកទេសរួចហើយ ដោយកំពុងបន្តនីតិវិធីឲ្យមានការជជែកពិភាក្សា ជាអន្តរក្រសួងបន្តទៀត ក្នុងពេលឆាប់ៗខាងមុខ។ឯឧត្តមបន្តថា ក្នុងនាមជាក្រសួងសាមី គឺបានប្តេជ្ញា ក្នុងការសម្រេចឲ្យបាននូវច្បាប់មួយ ដែលអាចទទួលបានទំាងអស់គ្នា។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួល ព័ត៌មាន មាន៩ជំពូក និងនិង៣៨មាត្រា ដោយ ត្រូវបានរៀបចំតាក់តែងឡើង កាលពីឆ្នាំ២០១៤៕

You may have missed