ភ្នំពេញ ៖ ប្រជាពលរដ្ឋ ហាក់កាន់តែមានការងឿងឆ្ងល់ខ្លាំងឡើង បន្ទាប់ពីឃើញទីតាំង និងសកម្មភាពដំណើរការលេងល្បែងជល់មាន់ បៀរ និងអាប៉ោង ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹងគគ្រេងឡើងវិញ លាយឡំជាមួយសម្លេងហ៊ោកញ្ចៀវ ហាក់បីដូចជាប្រទេសគ្មានច្បាប់ ខណៈដែលសមត្ថកិច្ចខណ្ឌមានជ័យ ទើបតែចុះបង្ក្រាបសោះ។
មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកថា សកម្មភាពដំណើរការលេងល្បែងជល់មាន់ បៀរ និងអាប៉ោង ដោយមានម្ចាស់ឈ្មោះ ឆើត និងឈ្មោះ យូ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង សម្លេងហ៊ោកញ្ចៀវ ដែលរំខានដល់ការរស់របស់ពួកគាត់។
សូមបញ្ជាក់ថា ទីតាំងខាងលើនេះ សមត្ថកិច្ចទើបតែបង្ក្រាបហើយហាក់បីដូចជាមិនបង្ក្រាប ស្រាប់តែឃើញបើកលេងវិញរាល់ថ្ងៃ ដោយបំពងនូវសម្លេងហ៊ោរកញ្ច្រៀវ រំខានដល់ប្រជាពលរដ្ឋ ហើយក៏គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀននោះដាក់ហោប៉ៅ ហើយដើរចេញ ដោយសាតែគេដឹងថាម្ចាស់ទីតាំងបើកជល់មាន់នេះ ជាមន្ត្រីនគរបាលក្រុងម្នាក់ផងដែរ។
កន្លែងជល់មាន់នេះ ត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ខណៈដែលទីតាំង ជល់មាន់នេះ មានម្ចាស់ ឈ្មោះ ឆើត និងរួមមានទាំងល្បែងបៀរ និងអាប៉ោង ដែលមានមេឈ្មោះ យូ និង សុខណា បើកលេងយ៉ាងអាណាធិបតេយ្យ ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់នឹងប្រឡាយទឹកស្អុយ ទល់មុខនឹងមន្ទីរពេទ្យរុស្ស៊ី ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា ដែលចុះទៅបង្ក្រាបកាលពីពេលថ្មីៗនេះ មិនទាន់បាត់ក្តៅគូទផង ស្រាប់តែពេលនេះ ចាប់ផ្តើមលេងវិញទៀតហើយ ដោយលេងខ្លាំងក្លាជាងមុនទៅទៀត។
ហើយបើតាមប្រភពពីអ្នកចូលលេង បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការចាក់ភ្នាល់មាន់ជល់មួយគូរៗ ខ្ទង់ពាន់ដុល្លារឯណោះ ចំណែកចាក់បៀរ និងអាប៉ោងវិញ ក៏មិនតិចដែរ គឺចូលខ្ទង់ពាន់ដូចគ្នា។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញ ទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងជល់មាន់ បៀរ និងអាប៉ោង ដែលនៅជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបើកលេងរាល់ថ្ងៃ បំពងនូវសម្លេងហ៊ោរកញ្ច្រៀវ។
មហាជនបានលើកឡើងទៀតថា សព្វថ្ងៃទីតាំងនោះ តែងតែបង្កផលរំខាន ស្រែកលេងឡូឡា យ៉ាងអាណាធិបតេយ្យដូចជាគ្មានច្បាប់ទម្លាប់ក្នុងប្រទេសទាល់តែសោះ ទាំងដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមក បានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌ ត្រូវលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិ-សង្កាត់ មានសុវត្ថិភាព តែបែរជាក្នុង ខណ្ឌមានជ័យ ក្រុមអ្នកលេងល្បែងទាំងនេះ ដូចជាមិនព្រឺទាល់តែសោះ។
បើតាមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងទាំង១២ ខណ្ឌក្នុងរាជធានីភ្នំពេញ បន្តបង្ក្រាបទីតាំងដែលបើកល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យអស់នៅតាមមូលដ្ឋាន និងត្រូវតាមដានដើម្បីកុំឲ្យបើកឡើងវិញ។
មហាជនមានការងឿងឆ្ងល់ថា ទីតាំងខាងលើ សមត្ថកិច្ចទើបចុះបង្ក្រាបថ្មីៗ ហេតុម្តេចបានជាអាចបើកលេងវិញ យ៉ាងគគ្រឹកគគ្រេង ខ្លាំងជាងមុនទៀត ឬមួយទីតាំងនេះ មានខ្នងបង្អែកក្រាស់ហើយមើលទៅ។
ចំពោះទីតាំងខាងលើ ប្រជាពលរដ្ឋ បានដាក់សំនួរថា ហេតុអ្វីបានជាសមត្ថកិច្ចបង្ក្រាបដូចអំពិលអំពែកបែបនេះ ព្រោះឃើញទើបបង្ក្រាប ឥឡូវបើកវិញ ឬមួយមានអ្វីពិសេស បានជាបង្ក្រាបបើកវិញ បង្ក្រាបបើកវិញដូច្នេះ។
ពាក់ព័ន្ធនឹងករណីនេះដែរ អង្គភាពសារព័ត៌មាន យើងមិនអាចសុំការបំភ្លឺពីលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និង លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ បានទេព្រោះគ្មានលេខទួរសព្ទ័។អង្គភាពសារព័ត៌មានយេីងនិងធ្វេីការផ្សាយបន្ដប្រសិនបេីមានការស្រាយបំភ្លឺពីសមុីភាគីពាក់ពន្ធ័។អង្គភាពសារព័ត៌យេីងនិងរង់ចាំការបកស្រាយពីសមុីភាគីពាក់ពន្ធ័គ្រប់ពេលវេលា៕
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ