បន្ទាយមានជ័យ៖លោកងួន កុសលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានមន្ត្រីច្រកខ្សឹបខ្សៀវគ្នាថាលោក សូកលុយរាប់ម៉ឺនដុល្លារទៅមេអគ្គនាយកគយនិងរដ្ឋាករដើម្បីមកកាន់តំណែងជាមេការិយាល័យគយច្រកប៉ោយប៉ែត។ហេតុនេះហើយទើបខំប្រឹងប្រព្រឹត្តអំពើពុករលួយស្រង់ដើមវិញ។ប្រភពបន្តថាប្រសិនបើមិនសូកទេនោះគឺលោក ងួន កុសល មិនអាចទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានស្រួលៗបែបនេះទេ?។ដូច្នេះហើយទើបត្រឹមមួយរយៈពេលខ្លីសោះមេការិយាល័យគយប៉ោយប៉ែតរូបនេះ សាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក ហ៊ុយ សុជាតិ អតីតប្រធានការិយាល័យគយច្រកប៉ោយប៉ែតមុនទៅទៀត។មន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យមួយចំនួនបានអះអាងថា គ្រាន់តែទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតភ្លាមគឺលោក ងួន កុសល ប្រើតួនាទីនិងអំណាចរបស់ខ្លួនគាបជំរិតពីក្រុមអាជីវករដោយគ្មានញញើតនឹងអង្គភាពប្រឆាំងអំពើពុករលួយទាល់តែសោះ។ បើតាមប្រភពខាងលើបានឲ្យដឹងថាការដែលមេការិយាល័យគយប៉ោយប៉ែតហ៊ានធ្វើបែបនេះ គឺដោយសារលោកអាងបងជាអគ្គនាយករងនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាហើយលោក ងួន កុសលមិនដែលនៅកន្លែងការិយាល័យច្រកប៉ោយប៉ែតរបស់ខ្លួនជាប់លាប់ទេគឺលោកយកពេលវេលារបស់រដ្ឋផ្តល់ឲ្យទៅលេងល្បែងជល់មាន់។ប្រភពបន្តថាលោក ងួន កុសល មានឡានដឹកដីចំនួន៣០គ្រឿង ក្នុងនោះមានឡានដប់គ្រឿងមានពន្ធនិង២០គ្រឿងគ្មានពន្ធសម្រាប់ធ្វើអាជីវកម្មនៅស្រុកគៀនស្វាយ ដែលក្នុងនាមខ្លួនជាមន្ត្រីគយតែប្រើឡានអត់ពន្ធដល់ទៅ២០គ្រឿងសម្រាប់ប្រកបអាជីវកម្មផ្ទាល់ខ្លួន។មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានលួចខ្សឹបឲ្យដឹងដែរថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធត្រឹម២០ទៅ៣០ភាគរយតែប៉ុណ្ណោះ។ក្រៅពីនេះឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោកងួន កុសលប្រធានការិយាល័យគយច្រកប៉ោយប៉ែតដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។គួរបញ្ជាក់ដែរថាដោយសារអាងមានខ្នងបង្អែករឹងមាំបែបនេះទើបលោក ងួន កុសលហ៊ានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ហើយបែរជាគាបសង្កត់ឈ្មួញនិងអាជីវករតូចតាចក៏ដូចជាប្រជាពលរដ្ឋដែលនាំចូលទំនិញតាមច្រកប៉ោយប៉ែត និងតាមច្រករបៀងតូចៗដោយគ្មានយោគយល់ឡើយ។
បើតាមប្រភពមន្ត្រីច្រកប៉ោយប៉ែតមិនពេញចិត្តនឹងលោក ងួន កុសលបានខ្សឹបប្រាប់ថា ឈ្មួញធំៗនឹងអាជីវករចាស់វស្សាកំពុងស្វែងរកទំនាក់ទំនងជាមួយលោក ងួន កុសល ដើម្បីអាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឲ្យត្រជាក់ចិត្ត។ បញ្ហាខាងលើនេះប្រភពពីមន្ត្រីគយខេត្តបន្ទាយមានជ័យបានខ្សឹបឲ្យដឹងថា បច្ចុប្បន្នលោក ងួន កុសល កំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើជាខ្នងបង្អែកមិនដែលចូលធ្វើការពេញលេញគឺគ្រាន់តែចាំដល់ខែមកកើបលុយពីពុករលួយមកលេងល្បែងជល់មាន់ ចាញ់ឈ្នះរាប់ម៉ឺនដុល្លារតែប៉ុណ្ណោះ។ពាក់ព័ន្ធនិងការលើកឡើងនិងចោទប្រកាន់ខាងលើសារពត៌មានយើងមិនអាចស្វែងរកការបំភ្លឺបានឡើយពីលោកងួន កុសលដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួលចាប់ពីម៉ោងផ្សាយនេះ៕ដោយ៖លោកស្រីជាគន្ធា
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ