បែកធ្លាយមន្រ្ដីមានអំណាច៥នាក់នៅខេត្តឧត្ដរមានជ័យ យកដីគំរោងផ្សារ សាលារៀន មណ្ឌលសុខភាព សាខាបក្ស លក់អោយឧកញ៉ា លឹម ហេង បានប្រាក់រាប់លានដុល្លាចែកគ្នា
ខេត្តឧត្ដរមានជ័យ÷បែកធ្លាយជាបន្តរបន្ទាប់ទៀតហើយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នេះមានសេចក្ដីរាយការណ៍មកថា÷មានមន្រ្ដីមានអំណាចចំនួនប្រាំនាក់ នៅខេត្តឧត្ដរមានជ័យ យកដី គំរោងផ្សារ សាលារៀន មណ្ឌលសុខភាព សាខាបក្ស នៅភូមិជប់គគីខាងលិច ឃុំអំពិលស្រុកបន្ទាយអំពិល
ដែល ជាដីរបស់រដ្ឋគំរោងរបស់ ឯកឧត្ដមពេជ្រ សុឃិន អតីតអភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ជាអ្នករៀបចំទុក ដែលមានការទទួលស្គាល់ ដឹងលឺពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងជំនាញពាក់ពន្ធ័ក្នុងខេត្តឧត្ដរមានជ័យទាំងមូល រួមទាំងមានឯកសារលាយលាក់អក្សរ ហេតុលេខា និងត្រាគ្រប់ស្ថាបន័ជំនាញទៀតផង។
បែជាក្រុមមានអំណាច យកទៅលក់អោយលោក ឧកញ៉ាលឹម ហេង បានប្រាក់រាប់លានដុល្លាចែកគ្នា កាលពីចុងឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
ប្រភពបានបញ្ជាក់ថា÷មន្រ្ដីមានអំណាចឃុបឃិតគ្នាលក់ដីគំរោងរបស់រដ្ឋអោយលោកឧកញ៉ា លឹម ហេង រួមមានឈ្មោះដូចខាងក្រោម។
ទី១÷ឯកឧត្ដម សរ ថាវី អតីតអភិបាលខេត្តឧត្ដរមានជ័យ បច្ចុប្បន្នមានតួរនាទី ជាអនុរដ្ឋលេខាធិការនៅក្រសួងមហាផ្ទៃ។
ទី២÷ឯកឧត្ដមវ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្ដរមានជ័យ ទទួលបន្ទុកដំណោះស្រាយវិវាទដីធ្លី។
ទី៣÷លោកគឹម គាវិន ប្រធានមន្ទីរៀបចំដែនដី ខេត្តឧត្ដរមានជ័យ។
ទី៤÷លោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល
ទី៥÷លោកម៉ៅ មឿន ប្រធានការិយាល័យភូមិបាលស្រុកបន្ទាយអំពិល។
ប្រជាពលរដ្ឋមានការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ដីគំរោង របស់រដ្ឋដែលត្រូវបានក្រុមមន្រ្ដីមានអំណាចទាំង៥នាក់ខាងលើ ឃុបឃិតគ្នាលក់អោយទៅ លោកឧកញ៉ាលឹមហេង គ្មានសល់។
លោកឡេង ខ្លី មេភូមិជប់គគីខាងលិច បានបញ្ជាក់ថា ដីគំរោងរបស់រដ្ឋជាច្រើនកន្លែងខាងលើពិតជាត្រូវបានក្រុមមានអំណាចលក់ពិតប្រាកដមែន ហើយការលក់ទិញដីនោះគេមិនបានអោយលោកដឹងទេ ព្រោះតែគេមានអំណាច។
ពលរដ្ឋរដ្ឋសូមអំពាវនាវទៅដល់ក្រសួងពាក់ពន្ធ័គួរចុះធ្វើការសើបអង្កេតឡើងវិញផង និងយកដីទាំងនោះមករក្សារទុកជាសម្បិត្តរដ្ឋវិញផង និងមានវិធានការផ្លូវច្បាប់ទៅលើមន្រ្ដីណាដែលបានមានការពាក់ពន្ធ័ឃុបឃិតគ្នាប្រព្រឹត្តកំហុសឆ្គងផងទាន!។
ឯកឧត្ដមវ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត បានអោយដឹងតាមទូសព្ទ័ថា លោកមិនបានដឹងរឿងទេ។
លោក គឹម គាវិន បានបានអោយដឹងតាមទូសព្ទ័ដែថាលោកក៍មិនបានដឹងរឿងអីដែព្រោះលោកមកក្រោយគេ។
លោកហាំង ម៉េង ចៅហ្វាយស្រុកបន្ទាយអំពិលលោកថា ដីទាំងអស់ខាងលើជាដីរបស់បក្ស ចឹងហើយបក្សជាអ្នកផ្ទេផ្ទូ។លោករត នា តំណាងលោកឧកញ៉ាលឹមហេង បានអោយដឹងថារឿងនិងមិនពិតនោះទេ លោកបញ្ជាក់ដីក្នុងគំរោង របស់រដ្ឋសល់រឺអស់លោកមិនបានដឹងទេ លោកដឹងត្រឹមថារឿងមិនពិត៕ គេហទំព័រស្រទាប់យុវវ័យ
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ