ខេត្តព្រះសីហនុ៖ លើសពីការសន្យាហើយអ្វីដែលបានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែង លោក គួច ចំរើន បានឡើងប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី សម្តេចក្រឡាហោម ស ខេង ថាលោកនឹងដឹកនាំបន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយដែលធ្វើឲ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ បន្ទាប់ពីលោក គួច ចំរើន ទទួលបានតំណែងជាចៅហ្វាយខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ។
តាមសេចក្តីរាយការណ៍ថ្មីៗនេះថ្វីត្បិតតែលោក គួច ចំរើន បានឡើងកូដខ្លាំងមកធ្វើជាចៅហ្វាយខេត្តព្រះសីហនុ ភ្លាមហ៊ានតតាំងនឹងជនជាតិចិនល្មើសច្បាប់ ចុះចាប់រថយន្តចតអត់សណ្តាប់ធ្នាប់ វាយកំទេចចោលលំនៅដ្ឋានសង់រំលោភលើមាត់ប្រឡាយគាស់កាយបើកផ្លូវទឹក ហាមឃាត់សំណង់អត់ច្បាប់ជាច្រើនកន្លែងនឹងបំផ្លាញចោលជាដើម ប៉ុន្តែអ្វីដែលកំពុងធ្វើឲ្យមហាជនទូទៅ ជាពិសេសភ្ញៀវទេសចរណ៍អន្តរជាតិមានការហួសចិត្តរឿងគំនរសំរាមចាក់ចោលនៅតាមដងផ្លូវ(ផ្លូវទំនប់រលក)សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទំនងជាលោក គួច ចំរើន ពាក់វ៉ែនតាខ្មៅងងឹតស៊្លុបទើបមើលមិនឃើញគំនរសម្រាមនៅផ្លូវទំនប់រលកបែបនេះ?។
មជ្ឈដ្ឋានប្រជាពលរដ្ឋនិយាយថា បើទោះបីជាបានសន្យាយ៉ាងម៉ឺងម៉ាត់ដាក់ជីវិតប្តេជ្ញាធ្វើឲ្យបាន លោក គួច ចំរើន ជាងនេះទៀតក៏មិនអាចដឹកនាំរដ្ឋបាលខេត្តព្រះសីហនុឲ្យបានល្អដូចការលើកឡើងរបស់លោកចៅហ្វាយខេត្តដ៏មហិមារ គួច ចំរើន នោះឡើយ គឺគ្រាន់តែកាន់តំណែងក្នុងរយៈពេលកន្លងមកនេះ បញ្ហាកាកសំណល់ សម្រាមទាំងដឹកនាំចូលមកពីក្រៅប្រទេស និងកាកសំណល់សំរាមនៅក្នុងក្រុងព្រះសីហនុ គេបានសង្កេតឃើញមានការកើនឡើងយ៉ាងលើសលប់ធ្វើឲ្យសក្តានុពលភាពនៃសេដ្ឋកិច្ចនិងទេសចររបស់ខេត្តព្រះសីហនុ ទទួលរងនូវផលប៉ះពាល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ។
ប្រភពមហាជនបានរិះគន់ចំៗទៅលើការដឹកនាំរបស់លោក គួច ចំរើន ចៅហ្វាយខេត្តព្រះសីហនុថ្មីថា”កុកគ្រាលនិងកុកសាប់វាចេះចាប់ត្រីស៊ីបានដូចតែគ្នាទេ”ចុះរឿងអីសំរាមទុកចោលពេញដងផ្លូវហើយមើលមិនឃើញឬក៏ចង់ឲ្យទាក់ទាញភ្នែកអ្នកទេសចរបរទេសគេធុញទ្រាន់ខ្ពើមរអើមនឺងសំរាមរាយប៉ាយតាមដងផ្លូវមាត់សមុទ្រមួយនេះ?ដោយសារស្នារដៃដឹកនាំរបស់លោក ចៅហ្វាយក្រុងដ៏អស្ចារ្យមហាលោតផ្លោះរូបនេះមិនបានយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយក្នុងការចូលរួមចំណែកលើកកំពស់ជីវភាព រស់នៅ សុខមាលភាព ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែងនោះឡើយ។
ទន្ទឹមនឹងនេះដែរមហាជនក៏បានអំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុ លោក គួច ចំរើន សូមមេត្តាធ្វើយ៉ាងណាកុំទុកសំរាមគរចោលរាយប៉ាយនៅលើដងផ្លូវទៅទំបន់រលកយ៉ាងអនាធិបតេយ្យបែបនេះគឺវាមិនសមនឹងភ្នែកភ្ញៀវទេសចរណ៍ទាល់តែសោះ គួរគិតគូរដោះស្រាយករណីកាកសំណល់សំរាមនៅតាមផ្លូវសារធារណៈជាបន្ទាន់ផង ដើម្បីឆ្លើយតបចំពោះការប្តេជ្ញាចិត្តដឹកនាំរបស់លោកថានឹងខិតខំយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្តព្រះសីហនុនេះ ពិសេសការរៀបចំកែលំអរសោភ័ណភាពទីក្រុងឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំង ទីក្រុងស្អាត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្កានុពលសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាព សុខមាលភាពជូនប្រជាជនទូទាំងខេត្តប្រកបដោយចីរភាព ជូនដល់រាជរដ្ឋាភិបាល។
ទាក់ទិននឹងបញ្ហាកាកសំណល់សម្រាមចាក់គរចោលនៅតាមផ្លូវសាធារណៈខាងលើនេះអង្គភាពMSKnewsយើងបានព្យាយាមធ្វើការទំនាក់ទំនងជាមួយលោក គួច ចំរើន ផងដែរតែពុំបានសម្រេចនោះទេ កាលពីម្សិលមិញនេះ អង្គភាពយើងនឹងរង់ចាំទទួលព័ត៌មានបន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង