ភ្នំពេញ ៖ រថយន្តបាឡែន កំពុងឈប់ស្តុប ត្រូវម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង ខ្ទាតទៅចំខូចខាតផ្នែកពីមុខ កាលពីវេលាម៉ោង១០និង១២នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅស្តុបនាងគង្ហីង ក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននាក់ឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកប៊ីត ពណ៌សលាយទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1HC-1398 បើកបរក្នុងទិសដៅពីជើងទៅត្បូង បំពានភ្លើងស្តុបសញ្ញាចរាចរណ៍ ក៏ទៅបុកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HU-4978 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ជាស់ទិសគ្នា ពីត្បូងទៅជើង បុកគ្នាពេញទំហឹង បណ្ដាលឲ្យខ្ទាតម្ចាស់ម៉ូតូស្កុបពី បោកផ្ទុបចំពីមុខឡាន រងរបួសធ្ងន់ ត្រូវបានដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-7758 បើកបរដោយបុរសម្នាក់ លក្ខណ៍គ្រួសារ រងការខូចខាតរបូតស្លាកលេខតិចតូច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកឡាន និងម៉ូតូយកទៅរក្សាទុកនៅអភិការរដ្ឋាននគបាលខណ្ឌ៧មករា ដើម្បីឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ