Thu. Apr 17th, 2025

ឯកឧត្តមវេងសាខុនប្រធានក្រុមការងារនិងស​ហការីបានអញ្ជើញមកពិនិត្យស​កម្មភាពជួស​ជុលផ្លូវលំមួយខ្សែ

ចេញពីពិធីកាន់បិណ្ឌនៅវត្តភ្នំហាន់ជ័យឯកឧត្តមវេងសាខុនប្រធានក្រុមការងារនិងសហការីបានអញ្ជើញមកពិនិត្យសកម្មភាពជួសជុលផ្លូវលំមួយ ខ្សែប្រវែង ៤ ០០០ម៉ែត្រ ដែលឆ្លងកាត់ ៤ភូមិ គឺភូមិរមាស អំពិលលើ ត្យា និងភូមិបន្ទាយថ្ម ក្នុងឃុំអំពិល ស្រុកកំពង់សៀម ដែលការចំណាយលើការជួសជុលនេះគឺជាបន្ទុករបស់ឯកឧត្តមប្រធានក្រុមការងារ និងសហការីចុះជួយឃុំអំពិល។ឆ្លៀតឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ បានឈៀងចូលវត្តរតនបទមប្រជុំធ្លា (ហៅវត្តធ្លា) ដើម្បីចូលរួមកាន់បិណ្ឌ និងជួបសំណេះសំណាសជាមួយពុទ្ធបរិស័ទដែលជាម្ចាស់សំណើជួសជុលផ្លូវនេះ និងសាកសួរសុខទុក្ខបងប្អូនពុទ្ធបរិស័ទដែលអញ្ជើញមកកាន់បិណ្ឌ។ នាឱកាសនេះ ឯកឧត្តមប្រធាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ដែលសម្តេចទាំងពីរជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលានិងសូមថ្លែងអំណរគុណជូនចំពោះបងប្អូនទាំងអស់ដែលបានរួមគ្នាថែរក្សា ការពារបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍហើយស្នើសុំបន្តរក្សាសមិទ្ធផលទាំងនេះឲ្យបានគង់វង្សសម្រាប់ជាមរតកទុកជូនកូនចៅជំនាន់ក្រោយតរៀងទៅ។ ឯកឧត្តមបានផ្តាំផ្ញើដល់សមាជិកក្រុម ការងារ ថ្នាក់ជាតិចុះជួយឃុំ ថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ច និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួន ទូលំទូលាយ និងមានប្រសិទ្ធភាពល្អប្រសើរជាបន្តបន្ទាប់ ដើម្បីរក្សាឲ្យបាននូវវប្បធម៌ចែករំលែក សាមគ្គីភាព មិត្តភាព និងភាតរភាពក្នុងសង្គមគ្រួសារខ្មែរ។ ម៉្យាងទៀតប្រធាន អនុប្រធាន និងសមាជិកការងារថ្នាក់ជាតិចុះជួយឃុំត្រូវតែបន្តអនុវត្តគោលនយោបាយ ក៣ ឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព។ ដើម្បីភ្ជាប់និស្ស័យ ចាប់មគ្គផល លោកប្រធានបានជូនបច្ច័យចំនួន ២លានរៀល ហើយពុទ្ធបរិស័ទម្នាក់ ១ម៉ឺនរៀលផងដែរ៕ដោយ៖សហការី

You may have missed