Fri. Apr 18th, 2025

កូនប្រុសចិត្តតិរច្ឆានកាប់ឪពុកម្តាយខ្លួនឯងបង្កើតរងរបួសធ្ងន់ឱកាសបុណ្យភ្ជុំបិណ្ឌ

បាត់ដំបង ៖ យោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះបង្ហាញថា កាលពីថ្ងៃ​អាទិត្យ​ ទី​ ២២​ខែ​ កញ្ញា​ ឆ្នាំ​២០១​៩​ មាន​ករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កូនប្រើកាំបិតកាប់ឪពុក-ម្ដាយបង្កើត)​ មួយកេីតឡេីង នៅចំណុចត្រាំសសរ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់​ ខេត្តបាត់ដំបង ។ជនសង័្សយរូបនោះឈ្មោះ លុយ សុធី(ហៅជយ) ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលេី បានប្រើកាំបិតកាប់ទៅលើឪពុកម្តាយបង្កេីតរបស់ខ្លួន ប​ណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ​ និងបានបញ្ជូនទៅ​សង្រ្គោះនៅ​មន្ទីរ​ពេទ្យ ។ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធនោះ គឺ៖ ១-ឈ្មោះ លុយ វ័រ ភេទប្រុស អាយុ៦៧ឆ្នាំ (ឪពុកបង្កើត) រងរបួសធ្ងន់ត្រង់ក្បាលធ្ងន់ធ្ងរ ។២-ឈ្មោះ ស៊ុន ភាន ភេទស្រីអាយុ៦២ឆ្នាំវ(ម្ដាយបង្កើត) រងរបួសស្រាល ។នៅពេលទទួលបានព័ត៌មាននេះ​ លោកវរសេនី​យ៍​ឯក​ ប៉ាន់​ វណ្ណនី​  អធិការនគរបាលស្រុកបា​ណន់​ បានចាត់ចែងធ្វេីការស្រាវជ្រាវ​ រហូតឈាន​ដល់ធ្វេីការឃាត់ខ្លួនជនសង័្សយ ជាកូនឈ្មោះលុយសុធី (ហៅជយ)នេះបាន​ព្រមទាំងដកហូតយកកាំបិតជាភស្តុតាង នាថ្ងៃទី​២៣​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩។

You may have missed