
លោក Hassan Rouhaniប្រធានាធិបតីអ៊ីរ៉ង់បាននិយាយថាយុទ្ធនាការ «ដាក់សម្ពាធជាអតិបរមា» របស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបរាជ័យ ហើយទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់ បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះបានបង្ហាញថាសហរដ្ឋអាមេរិកទាល់ច្រក។
ដោយថ្លែងមុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុង New York ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Rouhani ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីតបានបំប៉ោងការខូចខាតដែលបណ្ដាលមកពីការវាយប្រហារលើកន្លែងប្រេងរបស់អារ៉ាប៊ីសាអូឌីតកាលពីដើមខែនេះ។លោក Rouhani បានចោទប្រកាន់រដ្ឋបាលរបស់លោក Trump ថាចង់គ្រប់គ្រងលើតំបន់មជ្ឈិមបូព៌ា។ លោក Rouhani បាននិយាយកាលពីលើកមុនថា គម្រោងរបស់លោកសម្រាប់កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនេះរួមមានការបង្ហាញអំពីផែនការសហប្រតិបត្តិការសន្តិភាពថ្នាក់តំបន់ផងដែរ។មន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថាជាអ្នកធ្វើការវាយប្រហារនេះ។ ការវាយប្រហារនេះបានប៉ះពាល់ដល់ផលិតកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីតអស់ពាក់កណ្ដាល។មន្ត្រីអ៊ីរ៉ង់ រួមទាំងលោក Rouhani ផ្ទាល់ផងដែរ បានច្រានចោលការចោទប្រកាន់នេះ។ទោះបីជាមេដឹកនាំនានានឹងជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិនៅសប្ដាហ៍នេះក៏ដោយ ក៏ជំនួបរវាងលោក Trump និងលោក Rouhani ទំនងជានឹងមិនកើតឡើងនោះទេ។ កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Trump ថា លោកគ្មានបំណងជួបពិភាក្សាជាមួយនឹងលោក Rouhani ទេ ហើយលោក Rouhani បានបញ្ជាក់ថា លោកនឹងមិនជួបជាមួយនឹងលោក Trump នោះទេ ដរាបណាសហរដ្ឋអាមេរិកដកទណ្ឌកម្មចេញជាមុនសិន៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង