Skip to content
- ជាថ្មីម្តងទៀតកាលពីថ្ងៃច័ន្ទរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពី«ទំនាក់ទំនងល្អនិងជាប្រវត្តិសាស្ត្រ»រវាងកម្ពុជានិងសហរដ្ឋអាមរិក។សេចក្តីអះអាងនេះធ្វើឡើងក្រោយពីលោក រស់ ចន្ត្រាបុត្រ បានថ្លែងកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយខ្នងលោក សម រង្ស៊ី ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរដ្ឋាភិបាលបានរៀបរាប់លើគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា «រាជរដ្ឋាភិបាលនៅតែបង្ហាញជំហរយ៉ាងមុតមាំ ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក»។ លោកបញ្ជាក់បន្ថែមថា «កិច្ចសហការជិតស្និទ្ធ និងជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិទាំងពីរនេះ នៅតែបង្ហាញភាពសកម្ម និងជិតស្និទ្ធជាច្រើនវិស័យ ដូចជា នៅក្នុងវិស័យដោះមីន វិស័យអប់រំ កសិកម្ម បេតិកភណ្ឌ និងក្នុងការរួមគ្នាប្រឆាំងអំពើភេរវកម្មជាដើម»។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ជាសមាជិកបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរៀបចំផែនការសម្រាប់លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ការចោទប្រកាន់នេះធ្វើឡើងចំពេលដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា លោក Patrick Murphy ទើបនឹងមកដល់បានមួយថ្ងៃ។លោក ផៃ ស៊ីផាន ពន្យល់មកវិញថា«ផលប្រយោជន៍ និងទស្សនៈយល់ឃើញរបស់អ្នកសិក្សាស្រាវជ្រាវ ដែលបានលើកឡើងនៅសន្និសីទសារព័ត៌មាននោះ គឺគ្រាន់តែជាសិទ្ធិនៃការបញ្ចេញយោបល់ មិនមែនជាជំហររបស់រាជរដ្ឋាភិបាលឡើយ»។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញនិងអ្នកនាំពាក្យរដ្ឋាភិបាលបានប៉ះពាក្យសម្ដីគ្នាមួយចំនួនក្នុងពេលអវត្តមានឯកអគ្គរដ្ឋទូតអាមេរិកថ្មីជាច្រើនខែ។ ការប៉ះទង្គិចគ្នានោះកើតឡើងក្រោយពីស្ថានទូតបានបង្ហាញការយកចិត្តទុកដាក់លើការចាប់ខ្លួននិងចោទប្រកាន់សកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលបានរីករាលដាល ព្រមទាំងការយកចិត្តទុកដាក់លើការឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សនេះ ដោយមិនមានការជម្រះទោស៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង