
របាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការចុះពិនិត្យនិងវាយតម្លៃទូទៅលើការងារបង្កបង្កើនផលការចិញ្ចឹមសត្វ និងវារីវប្បកម្មដែលខេត្តកំពង់ឆ្នាំងដែលសង្ឃឹមថានឹងអាចសម្រេចបានក្នុងឆ្នាំ២០១៩។
I. ដំណាំស្រូវ
ផែនការការងារកសិកម្មប្រចាំឆ្នាំ២០១៩ សរុបចំនួន ១៦៦ ៣៥៦ហត ដែលក្នុងនោះ៖ ផែនការអនុវត្តកសិកម្មរដូវប្រាំងសរុបចំនួន៣ ៨ ៧០១ហត ផែនការអនុវត្តកសិកម្មរដូវវស្សាសរុប១ ២៧ ៦៥៥ហត។
១.លទ្ធផលការអនុវត្តការដាំដុះដំណាំស្រូវរដូវវស្សាឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ លទ្ធផលនៃការអនុវត្តនៃការដាំដុះដំណាំស្រូវរដូវវស្សា ឆ្នាំ២០១៩សម្រេចបានដូចខាងក្រោម៖
ក. ដីភ្ជួរ រាស់បាន សរុបចំនួន ១២៧ ៦៥៥ហត ក្នុងនោះភ្ជួរដោយគោ ក្របីចំនួន ៦៦ហត និងគ្រឿងយន្តចំនួន១២៧ ៥៨៩ហត។
ខ. ការសាបបានចំនួន ៣ ៧៤៨ហត
គ. ការស្ទូងនិងព្រោះបានចំនួន១២៧ ៦៥៥ហត ស្មើន១០៤,៨១%នៃផែនការ ១២១ ៨០០ ហត ដែលក្នុងនោះស្រូវស្រាល ១១៤ ៤៨ហត ស្រូវកណ្តាលបាន ៧២ ៤២១ហត ស្រូវធ្ងន់ ៤៣ ៥៦២ហត និងស្រូវឡើងទឹក ២២៤ហត នឹងទទួលបាននូវទិន្នផលប្រមាណ ២.៨៧២ តោន/ហត បរិមាណផលប្រមាណ ១០ ៣៧២តោន។
២. ការព្យាករណ៍លទ្ធផលការអនុវត្តការដំណាំស្រូវរដូវប្រាំងឆ្នាំ២០១៩-២០២០ ផែនការអនុវត្តលើផ្ទៃដីសរុបចំនួន ៣៨ ៧០១ហត គ្រោងអនុវត្តប្រមាណចំនួន ៣៨ ៧០១ហត ស្មើ១២០,៨០% នៃផែនការ ៣០០ ៣១ហត ទិន្នផលទទួលបានប្រមាណ៤,៦៥៣តោន/ហត បរិមាណផលសរុបអាចទទួលបានប្រមាណ១៨០ ០៥៨តោន។
– ផ្ទៃដីប្រមូលផលសរុបវស្សា និងប្រាំងចំនួន ១៦៦ ៣៥៦ហត
– នឹងទទួលបានទិន្នផលសរុបចំនួន៣,៦០៥តោន/ហត
– បរិមាណផលសរុបចំនួនប្រមាណ ៥៩៩ ៦៩៤តោន
– ទុកពូជ និងបាត់បង់ពេលប្រមូលផល(១៣%)= ៧៧ ៩៦០តោន
– ស្រូវដែលអាចនៅសល់សរុបចំនួន = ៥២១ ៧៣៣តោន
– គិតជាអង្ករសរុបចំនួន(៦៤%)= ៣៣៣ ៩០៩តោន
– តម្រូវការស្បៀងសម្រាបហូប របស់ប្រជាជនក្នុងម្នាក់ ១៤៣គក្រ ក្នុង១ឆ្នាំ។
– តុល្យភាពស្បៀង= គិតជាអង្គរសរុបចំនួន(អតិរេក) ២៤៧ ៨០១តោន
– តុល្យភាពស្បៀង(អតិរេក) គិតជាស្រូវ សរុបចំនួន =៣៨៧ ១៨៩តោន
២.ដំណាំរួមផ្សំ/បន្លែ
ដំណាំរួមផ្សំ អនុវត្តបានសរុបចំនួន ៥ ៦៣៦ហត ក្នុងនោះដំណាំបន្លែមានចំនួន ៤ ១០៦ហត។ ចំពោះដំណាំបន្លែ ប្រជាកសិករផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកខ្លះ និងនាំចេញទៅរាជធានីភ្នំពេញខ្លះទាំងរដូវប្រាំង (ច្រើន) និងរដូវវស្សារ។
III. ការចិញ្ចឹមសត្វ
១- ការចិញ្ចឹមបក្សី(មាន់ ទា)៖
-មានចំនួន២ ៨៤៨ ៣៥៩ក្បាល មានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកចំនួន១ ៩៩៣ ៨៥២ក្បាល និងផ្តល់ស៊ុតចំនួន៣០ ១៩៥ ០០០គ្រាប់ក្នុង១ឆ្នាំ។
២- ការចិញ្ចឹមជ្រូក៖
-មានចំនួន២៥៨ ៣១១ក្បាល មានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកចំនួន២០៦ ៦៤៨ ក្បាលគិតជាសាច់១១ ៥៧២តោន។
៣- ការចិញ្ចឹមគោ៖
-មានចំនួន១៩៨ ៨៧៥ក្បាល មានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ចំនួន១៧៨ ៩៨៧ ក្បាល គិតជាសាច់ ២១ ៤៧៨តោន
៤- ការចិញ្ចឹមត្រី
ការងារជលផល ពីការធ្វើវារីវប្បកម្ម អាចទទួលបានចំនួន ២ ៤២០តោន ដែលក្នុងនោះមាន៖
• ការចិញ្ចឹមត្រីក្នុងបែចំនួន ១ ៤៧៥តោន
• ការចិញ្ចឹមត្រីក្នុងស្រះចំនួន ៩៤៥តោន
រួមមានត្រីប្រា ត្រីពោធ ត្រីឆ្ដោ ត្រីសណ្ដាយ ត្រីឆ្ពិនសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកខ្លះ និងនាំ ចេញទៅរាជធានីភ្នំពេញ៕ដោយ៖សហការី
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង