Fri. Apr 18th, 2025

សម្តេចហ៊ុនសែនអំពាវនាវប្រជាពលរដ្ឋ​បើក​បរគោរពច្បាប់និងយោគយល់អោយគ្នាទៅវិញទៅមកដើម្បីសុវត្ថិភាពទាំងអស់គ្នា

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?បុណ្យភ្ជុំបិណ្ឌបានកន្លងផុតទៅហើយហើយបងប្អូនក៏បានជួបជុំក្រុមគ្រួសារទៅវត្តធ្វើបុណ្យរួមគ្នាប្រកបដោយក្តីសប្បាយរីករាយនិងជ្រះថ្លាក្នុងចិត្តគ្រប់ៗគ្នា។ដូចរាល់ឆ្នំាគឺបងប្អូនធ្វើដំណើរទៅកាន់ស្រុកកំណើតជិតឆ្ងាយកាន់តែស្រួលជាងមុន ដោយសារយើងមានផ្លូវថ្នល់តូចធំល្អៗកាន់តែច្រើនជាងមុន ហើយមធ្យោបាយធ្វើដំណើរក៏សម្បូរច្រើនជាងមុន​រួមទាំងសេវាឡានក្រុងដឹកជញ្ជូនបងប្អូនកូនក្មួយដោយឥតគិតថ្លៃទៀតផង។ ស្របពេលជាមួយគ្នានេះដែរ គឺប្រាក់ចំណូល និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងកូនក្មួយក៏កាន់តែល្អប្រសើរជាងមុន ដែលអាចអោយបងប្អូនធ្វើដំណើរកំសាន្តជិតឆ្ងាយកាន់តែងាយស្រួល។​ ទាំងអស់នេះគឺដោយសារសន្តិភាព។
ពេលនេះបុណ្យភ្ជុំក៏បានចប់ហើយដែរ សូមបងប្អូននិងក្មួយៗធ្វើដំណើរវិលត្រឡប់មកគេហដ្ឋាន និងកន្លែងធ្វើការវិញប្រកបដោយសុវត្ថិភាព។ សូមបើកបរគោរពច្បាប់និងយោគយល់អោយគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ​ និងចម្រុងចម្រើនគ្រប់ក្រុមគ្រួសារកុំបីខាន៕

You may have missed