Thu. Nov 21st, 2024

អយ្យការអមសាលាដំបូងខេត្តចេញដីការចាប់ខ្លួនបុរស់ម្នាក់ ពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន

ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ៣ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០នាទី ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកណ្តឹង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់។

ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ លី ប៊ុនតើម ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខណៈពេលកំពុងជួញដូរថ្នាំញៀន ត្រូវបានកម្លាំងជំនាញចុះបង្ក្រាប តែជនសង្ស័យដឹងខ្លួនហើយរត់គេចខ្លួនបាត់ ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបានដាវ០២ដើម កាំភ្លើងកែឆ្នៃ ០១ដើម និងម៉ូតូមួយគ្រឿង ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី  ៕

 

You may have missed