Thu. Apr 17th, 2025

កម្លាំងសមត្ថកិច្ចអធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បង្ក្រាបក្រុមចោរប្លន់បាន ៧នាក់

ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោក ឃឹម ស៊ុនសូដា អភិបាលនៃគណអភិបាលខណ្ឌកំបូលលោកវរសេនីយ៍ទោ ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បើកការស្រាវជ្រាវបង្ក្រាប ឈានដល់ការបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណី លួចមានស្ថានទម្ងន់ទោស (ធាក់ និងវាយយកម៉ូតូ) ដែលបានប្រព្រឹត្តិ) ចំនួន៤លើក ក្នុងសង្កាត់ស្នោរ កាលពីថ្ងៃទី៨ តុលា ២០១៧ និង ២៣ខែកញ្ញាឆ្នាំ២០១៩ បួនគោលដៅផ្សេងៗគ្នា។

លោកវរសេនីយ៍ទោ ហង្ស មុនី ប្រាប់  ថាប្រតិបត្តការណ៍ខាងលើ ចាប់ផ្តើមពីម៉ោង១២ និង ០០ ថ្ងៃទី ១ តុលា ២០១៩ ដល់ម៉ោង ១៧ និង ៣០នាទី ថ្ងៃដដែល ក្រោមកិច្ចសហការ និងបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងរាជធានីភ្នំពេញ កំលាំងការិយាល័យកំរិតធ្ងន់ស្នងការរាជធានីភ្នំពេញ កម្លាំងអធិការខណ្ឌកំបូល(ម្នាក់ឯង) កម្លាំងប៉ុស្តិ៍រដ្ឋបាលស្នោរ លោក ហោ វាសនា អភិបាលរងខណ្ឌកំបូល និងកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ ៖ ទី១ ឈ្មោះ យ៉ុង សហសវត្សន៍ ហៅ២ពាន់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ លក់កាហ្វេ ស្នាក់នៅភូមិ និង សង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ។

ទី២ ឈ្មោះ កាក់ សំរេច ហៅ រេច ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ។

ទី៣ ឈ្មោះ ស៊ន សុធីម ហៅ ធីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅ ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ។

ទី៤ ឈ្មោះ រឿន សារ៉ូត ហៅ រ៉ូត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។

ទី៥ ឈ្មោះ សាន ផានិត ហៅ និង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ។

ទី៦ ឈ្មោះ សៀ គីមតុង ហៅ តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ។

ទី៧ ឈ្មោះ ម៉ៅ សុវណ្ណហៃ ហៅ ហៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ។

សំភារៈដកហូតរួមមាន: ម៉ូតូc125 ២គ្រឿង និងទូរសព្ទ័ដៃចំនួន២គ្រឿង

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ បានប្រគល់អោយទៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕

You may have missed