ព្រះបាទនរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជាបានអបអរសាទរខួបទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ប្រទេសចិនដែលដឹកនាំដោយរបបកុម្មុយនិស្តបែបម៉ៅនិយមត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩។នៅចំខួបកំណើត៧០ឆ្នាំនៃការបង្កើតរដ្ឋកម្មុយនិស្តនៅថ្ងៃអង្គារនេះ ប្រទេសចិនបានរៀបចំពិធីរំលឹកខួបយ៉ាងធំនៅទីលានធានអាន់ម៉េន ដែលនៅទីនេះមានបាតុករជានិស្សិតរាប់រយនាក់ត្រូវបានសម្លាប់នៅឆ្នាំ១៩៨៩។ក្នុងព្រះរាជសារដែលត្រូវបណ្តាញផ្សព្វផ្សាយទទួលបាននៅថ្ងៃនេះ ព្រះមហាក្សត្រខ្មែរបានទ្រង់ព្រះសំណេរទៅកាន់លោកស៊ី ជិនពីង ប្រធានាធិបតីចិន ដោយសម្តែងនូវ«ការអបអរសាទរយ៉ាងកក់ក្តៅបំផុតនិងដោយអស់ពីដួងចិត្ត» ចំពោះខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ។ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជឱង្កាសង្កត់ធ្ងន់ថា «ក្នុងរយៈពេល៧០ឆ្នាំនេះ សាធារណរដ្ឋប្រជាមានិតចិនបានរីករាយនឹងសន្តិភាព ស្ថិរភាព ដែលអនុញ្ញាតឲ្យប្រទេសនេះរីកចម្រើនរុងរឿង»។បន្ថែមពីនោះទៀតព្រះមហាក្សត្របានគូសបញ្ជាក់ពីការបន្តពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនឲ្យ «កាន់តែស៊ីជម្រៅរវាងថ្នាក់ដឹកនាំនិងប្រជាជនរាប់តំណទៅទៀត»។ ជាមួយគ្នានេះព្រះមហាក្សត្រធានាអះអាងចំពោះប្រធានាធិបតីចិន លោកស៊ី ជិនពីងថា «ព្រះរាជាណាចក្រកម្ពុជាជានិច្ចកាលនឹងនៅតែកៀកជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ»។ជាមួយគ្នានេះក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មានរដ្ឋចិន Xinhua កាលពីខែកញ្ញា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសចិន ព្រមទាំងបានបញ្ជាក់ឡើងវិញពីការគាំទ្រឥតងាករេនៃនយោបាយចិនតែមួយផងដែរ។សម្តេចហ៊ុន សែន បានលើកតម្កើងទំនាក់ទំនងល្អជាមួយប្រទេសចិន ដោយចាត់ទុកប្រទេសចិនជាបងប្អូនដ៍ល្អ៕រូបថតឯកសារ
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង