ខេត្តត្បូងឃ្មុំ ៖ ថ្លែងជាសាធារណៈកាលពីព្រឹកមិញនៅខេត្តត្បូងឃ្មុំ សម្តេច ហ៊ុន សែន បានប្រកាសជំហរ ច្បាស់លាស់ថា ខ្មែរដាច់ខាតមិនឲ្យចិនត្រួតត្រានោះទេ ហើយចិនក៏មិនមានបំណងត្រួតត្រាខ្មែរនោះដែរ។ សម្តេចថា នយោបាយប្រទេសចិនគឺ បង្កើនកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍មិនមែនចង់ទៅត្រួតត្រប្រទេសណាមួយនោះឡើយ។
ទន្ទឹមនោះសម្តេចក៏បានប្រកាសជាថ្មីថា យើងមិនគាំទ្រចំពោះការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់ ហើយជំហរមិនគាំទ្រ នោះគឺតាំងពីជាង២០ឆ្នាំមុនឯណោះ ។ សម្តេចថា រដ្ឋាភិបាលចិនក៏បានស្គាល់យ៉ាងច្បាស់អំពីគោលនយោបាយរបស់សម្តេចគឺប្រកាន់ គោលនយោបាយចិនតែមួយ ។ ប៉ុន្តែកម្ពុជាក៏មិនបិទការវិនិយោគរបស់កោះតៃវ៉ាន់នោះដែរ ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង