ខេត្តព្រះវិហារ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីផ្សព្វផ្សាយ និងបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្នាក់ខេត្ត។
ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាព យុវជនកាកបាទក្រហម យុវជនសហភាពសហពន្ធ័យុវជនកម្ពុជា យុវជនកាយឫទ្ធិ និងបងប្អូនសមាគមន៍អ្នករត់ម៉ូតូជាច្រើនរូបផងដែរ។
ថ្លែងទៅកាន់គណៈអធិបតីនាឱកាសនោះ លោក សំ លាងទ្រី បានលើកឡើងអំពីលទ្ធផលការងារ របស់លេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ អនុវត្តសម្រេចបានកន្លងមករួមមាន ៖ ការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោគ ការងារចុះត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសជាច្រើនផងដែរ។ បន្ថែមពីនោះលោកក៍បានធ្វើការសំណូមពរទៅលោកជំទាវ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន សូមជួយសម្រួលក្នុងការដាក់ស្ថានីយថ្លឹងរថយន្តនៅក្នុងខេត្តព្រះវិហារ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យមើល រថយន្តដឹកលើសទម្ងន់ផងដែរ។
ប្រធានលេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សំ លាងទ្រី បានបញ្ជាក់ថា ការរៀបចំពិធីផ្សព្វផ្សាយនិងបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះឡើង ក្នុងគោលបំណងពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់។ ពិសេសអ្នកបើកបរទោចក្រយានយន្ត ឲ្យបានទូលំទូលាយ អំពីផលប្រយោជន៍ នៃការប្រើប្រាស់មួកសុវត្ថិភាព សំដៅចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តព្រះវិហារឱ្យថយមកកម្រិតទាប។
ថ្លែងទៅកាន់ ប្អូនៗយុវជនកាកបាទក្រហម យុវជនសហភាពសហពន្ធ័យុវជនកម្ពុជា យុវជនកាយឫទ្ធិ និងបងប្អូនសមាគមន៍អ្នករត់ម៉ូតូឌុប គណៈអធិបតីទាំងពីបានមានប្រសាសន៍ថា ការចូលរួមគោរពច្បាប់ចរាចរណ៍ ប្រៀបបាននឹងយើងចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងក្នុងសង្គមជាតិផងដែរ។
ជាមួយគ្នានោះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តព្រះវិហារ បានធ្វើការផ្តាំផ្ញើរទៅដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវគោរពច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានសុជីវធម៍ល្អ និងចេះអធ្យាស្រ័យក្នុងការបើកបរ សូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងមួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ក្នុងពេលធ្វើដំណើរ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង