ខេត្តព្រះសីហនុ ៖ សម្តេច ស ខេង ថ្លែងបែបនេះក្នុងឱកាសនៃពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុដែលបានប្រព្រឹត្តទៅនាវេលាព្រឹកថ្ងៃទី០១ ខែមីនាឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ។
សម្តេចក្រឡាហោម ស ខេង ក៏បានកោតសរសើរខេត្តព្រះសីហនុថា មានការរីកចម្រើនបើទោះជាមានបញ្ហាប្រឈមមួយចំនួនក្តី។ ទន្ទឹមនោះក៏បានសម្តេចរំលឹកមន្ត្រីជាប់ពាក់ពន្ធ័ទាំងអស់ត្រូវបន្តខិតខំរួមគ្នាអនុវត្តការងារអោយបានល្អប្រសើរដើម្បីអភិវឌ្ឍខេត្តព្រះសីហនុអោយកាន់តែរីកចម្រើនស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បានក្រើនរំលឹកនូវចំណុចសំខាន់សំខាន់មួយចំនួនដល់មន្ត្រីក្រោមឱវាទនៃខេត្តព្រះសីហនុឲ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អដោយបានចង្អុលបង្ហាញនូវចំណុចដែលត្រូវយកចិត្តទុកដាក់អនុវត្តចំពោះមុខមួយចំនួនដូចជា៖
-បញ្ហាគ្រឿងញៀនលោកបានស្នើឲ្យមន្រ្តីអនុវត្តច្បាប់ត្រូវតែធ្វើការបោសសំអាតឲ្យអស់,គ្រប់គ្រងសំណល់រឹង-រាវ,ការពារដីរដ្ឋអោយបានល្អទប់ស្កាត់ការចូលទន្ទ្រានដីរដ្ឋដោយខុសច្បាប់,ព្យាយាមដោះស្រាយទំនាស់ដីធ្លី ទប់ស្កាត់កុំអោយកើតថ្មី, គ្រប់គ្រងជនបរទេសនិងអាជីវកម្មអ្នកវិនិយោគដោយច្បាប់និងជម្រុញលើកកំពស់សមត្ថភាពមន្ត្រីជាដើម។
ជាមួយគ្នានេះផងដែរសម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ ថា៖ទំនាស់ដីធ្លីវាបានកើតយូរមកហើយក្នុងនោះមិនមែនមានតែនៅខេត្តព្រះសីហនុនោះទេខេត្តដទៃក៏មានដែរ។ សម្តេចក្រឡាហោមយល់ឃើញថា សំរាប់ខេត្តព្រះសីហនុ មានអ្នកដណ្តើមដីគ្នាកាន់កាប់បង្កជាទំនាស់ជាបន្តបន្ទាប់គ្រាដែលដីឡើងថ្លៃ។
បញ្ហានេះដែរវាមានអ្នកលូកដៃចូលអន្តរាគមន៍ពីខាងក្រៅថែមទៀត។ការលូកដៃអន្តរាគមន៍ក្នុងអំពើដណ្តើមដីធ្លីនេះគឺជាមូលហេតុនាំអោយមានបញ្ហាកាន់តែស្មុគស្មាញមួយកម្រឹតទៀត។
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង