ខេត្តកំពត ៖ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយតបការស្នើសុំរបស់ប្រជាពលរដ្ឋ ៤៥ គ្រួសារ ស្នើសុំប័ណ្ណកម្មសិទ្ធដីធ្លី ដែលមានទំហំ ៣១៥ហិចតា នៅភូមិកណ្តាល និងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ។
ជាលទ្ធផល ឯកឧត្តម អភិបាលខេត្តយល់ព្រម និងឯកភាពអោយក្រុមការងារចុះអង្កេតបន្តទៀត បើឃើញថាដីគ្មានទំនាស់ និងជារបស់ បងប្អូនប្រជាពលរដ្ឋដែលមកស្នើសុំពិតមែន នោះគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងរៀបចំបែបបទទៅរាជរដ្ឋាភិបាលដើម្បីកាត់ដីរដ្ឋជូនពួកគាត់។
បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ៖ ឯកឧត្តមអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អង្គភាពទីចាត់ការចំណុះសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកទឹកឈូ លោកមេឃុំកោះតូច និងប្រជាពលរដ្ឋមកស្នើសុំសរុបចំនួន៦៦នាក់៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង