Sun. Apr 20th, 2025

ឡានខេមរភូមិន្ទពាក់ស្លាកលេខ 2-6841ដឹកឈើធ្នង់ បើកបុកម៉ូតូ បណ្ដាលឲ្យ របួសធ្ងន់ស្រាល២នាក់ នៅសៀមរាប

ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាយ៉ាងហោចមានមនុស្សចំនួន២នាក់ បានទទួលរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍ រវាងរថយន្តនិងម៉ូតូ។
ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តម៉ាករីវូ ពណ៌ត្រេអី ពាក់ស្លាកលេខខេមរភូមិន្ទ០៦.២.៦៨៤១ដឹកឈើ ប្រភេទធ្នង់ បានបើកបុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១T១៨៥២ បណ្ដាលឲ្យរបួសមនុស្ស២នាក់ របួសធ្ងន់១នាក់ ស្រាល១នាក់។
ជនរងគ្រោះដែលរបួស ១ឈ្មោះ ជឿ ជី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិថ្នល់ត្រង់ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើបរម៉ូតូ) របួសធ្ងន់ ។
២ឈ្មោះទូច លេន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នករួមដំណើរជាមួយម៉ូតូ (របួសស្រាល)។
ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជន ឈ្មោញស៊ឹង រិទ្ធីរ៉េត ចំណែកម៉ូតូ និងរថយន្ត រួមនឹងឈើ សមត្ថកិច្ចយកទៅ រក្សាទុកកន្លែងអធិការនគរបាលស្រុកសូទ្រនិគម ដើម្បីចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថាតៃកុង រថយន្តដឹកឈើខាងលើ បានរត់គេចខ្លួន បាត់ស្រមោលពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តនិងឈើ៕

You may have missed