Sat. Apr 19th, 2025

លាក់ថ្នាំញៀនក្នុងកញ្ចប់បារី​ ឃេីញសមត្ថកិច្ចបោះចោល​ ក្របួច បាន៣នាក់

ភ្នំពេញ​៖កំលាំងនគបាល​ប៉ុស្តិ៍​ចោមចៅ​ទី​២​ ចេញ​ល្បាតការពារ​​ក្នុង​មូលដ្ឋាន​​ បានប្រទះនឹងជនសង្ស័យប្រុសស្រីចំនួន៣​កំពុងឈរនៅទីងងឹត​ ដោយមានការសង្ស័យ​ សមត្ថកិច្ច​បានចូលទៅត្រួតពិនិត្យ​ ស្រាប់ជនសង្ស័យប្រុស​ បោះកញ្ចប់បារីចោលទៅលេីដី​ លុះពេលសមត្ថកិច្ច​រេីសយកមកមេីល​ ស្រាប់តែឃេីញថ្នាំញៀន​ ចំនួន​៤កញ្ចប់​ថង់ធំល្មម​ពេលនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដេីម្បីសួរនាំតែម្តង​ ។

ហេតុការណ៍​នេះនៅថ្ងៃទី៣០​ ខែតុលាឆ្នាំ២០១៩​ វេលាម៉ោង២២និង៣០នាទីត្រង់ចំណុចដីឡូត៍ ផ្លូវលំ ក្រុមទី២​ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ​ទាំង៣នាក់​ ទី១ឈ្មោះ ហ៊ សៀកលីម ភេទស្រី​អាយុ ១៩ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិអណ្ដូង១​ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ទី២ឈ្មោះ រ៉េន​ សំអាន(ហៅយាំង) ភេទប្រុសអាយុ២៣​ ឆ្នាំមុខរបរ មិនប្រាកដ មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ទី៣​ ឈ្មោះ ចាន់ធឿន​ ស្រីលៀង ភេទស្រី អាយុ២៤ មុខរបរលក់បង្អែមមានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធីច្បាប់។

You may have missed